ព័ត៌មានជាតិ
កំណើនសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត្រា៦%ក្នុងឆ្នាំ២០២៤នេះ ទាបជាងការរំពឹងទុក
ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចសកលនៅតែបន្តហ៊ុមព័ទ្ធរដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ នឹងប៉ះពាល់ដល់សន្ទុះនៃកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេលខ្លី និងមធ្យមខាងមុខ។ ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។

យោងតាមរបាយការណ៍ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីចុងសប្តាហ៍មុនតាមរយៈ ការតាមដានយ៉ាងយកចិត្តទុកដាក់ និងជាប្រចាំលើសូចនាករសំខាន់ៗ និងផ្អែកលើទិន្នន័យដែលទទួលបាន ក្នុងរយៈពេល ៦ ខែ ដើមឆ្នាំ ២០២៤ នេះ, សេដ្ឋកិច្ចកម្ពុជា ត្រូវបានវាយតម្លៃថាអាចនឹងសម្រេចបានក្នុង អត្រាកំណើន ៦% ក្នុងឆ្នាំ ២០២៤ ជាមួយនឹងអត្រាអតិផរណាប្រមាណ ២.៧១%។
«កំណើននេះគឺទាបជាងតួលេខកំណើនដែលត្រូវបានព្យាករនៅពេលរៀបចំច្បាប់ហិរញ្ញវត្ថុឆ្នាំ ២០២៤ នេះ ដោយសារកត្តាពីរសំខាន់គឺទំហំសេដ្ឋកិច្ចកម្ពុជាផ្អែកលើទិន្នន័យផលិតផលក្នុងស្រុកសរុប (ផ.ស.ស. ឆ្នាំពេលថ្មី ឆ្នាំ ២០១៤ ធំជាងទំហំសេដ្ឋកិច្ចផ្អែកលើទិន្នន័យ ផ.ស.ស. ឆ្នាំគោលចាស់ ឆ្នាំ ២០០០ ដែលការណ៍នេះធ្វើឱ្យសេដ្ឋកិច្ច កម្ពុជាផ្អែកលើឆ្នាំគោលថ្មី ជារួមមិនអាចមានអត្រាកំណើនខ្ពស់ដូចទំហំសេដ្ឋកិច្ចផ្អែកលើឆ្នាំចោលលាស់ឡើយ(កត្តាតួលេខ) និង ទី២ ការថមថយជាងការរំពឹងទុកនៃវិស័យជំរុញកំណើនមួយចំនួន ជាពិសេស សំណង់ និងអចលនទ្រព្យ (កត្តាសេដ្ឋកិច្ចជាក់ស្តែង)»។ នេះបើយោងតាមរបាយការណ៍ដែលត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។

ក្រសួងបានលើកឡើងថា ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច៦%នេះ គឺគាំទ្រដោយមានវិស័យខ្លះបានងើបឡើងវិញ, វិស័យខ្លះមានកំណើនយឺតនិងវិស័យខ្លះបន្តកំណើនទាប ខណៈដែលភាពមិនប្រាកដប្រជានៃលក្ខខណ្ឌសេដ្ឋកិច្ចសកលលោកបន្តនៅខ្ពស់ហើយស្លាកស្នាមនៃវិបត្តិកូវីដ-១៩ នៅបន្តបង្កផលប៉ះពាល់អវិជ្ជមាន។
ជាមួយគ្នានេះដែរ វិស័យឧស្សាហកម្ម ត្រូវបានវាយតម្លៃថានឹងមានកំណើនក្នុងរង្វង់ ៧,៩% ដោយសារការងើបសន្សឹមៗនៃអនុវិស័យកាត់ដេរ (ត្រូវបានប៉ាន់ស្មានថានឹងមានកំណើនក្នុងអត្រា ៧.៥% )គួបផ្សំនឹងការរក្សាបាននូវចលនការរឹងមាំនៃអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ (ត្រូវបានប៉ាន់ស្មានថានឹងបន្តរក្សាកំណើនរឹងមាំក្នុងអត្រា ១៣,០%) ខណៈដែលអនុវិស័យសំណង់នៅបន្តមានកំណើនទាប។

សម្រាប់វិស័យសេវាកម្ម បន្តរក្សាបានកំណើនល្អ ក្នុងរង្វង់ ៥,៨% ដោយសារការបន្តនិន្នាការកើនឡើងនៃ អនុវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មម្ហូបអាហារ គួបផ្សំនឹងសេវាកម្មគាំទ្រផ្សេងទៀត ដូចជា អនុវិស័យ លក់ដុំ-រាយ និងអនុវិស័យដឹកជញ្ជូន ជាដើម ។ ចំណែកឯ វិស័យកសិកម្ម ត្រូវបានប៉ាន់ស្មានថានឹងរក្សាបាននូវកំណើនក្នុងរង្វង់ ០,៧% ដែលទ្រទ្រង់ដោយ កំណើនល្អនៃអនុវិស័យដំណាំ និងការងើបវិញនៃអនុវិស័យនេសាទ ។
ទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២៤ នៅតែបន្តហ៊ុមព័ទ្ធដោយភាពមិនប្រាកដប្រជាខ្ពស់នៃបរិការណ៍ខាងក្រៅដោយសារការកើនឡើងនូវភាពតានតឹងភូមិសាស្ត្រនយោបាយតំបន់ និងសកល, ជាពិសេសការអាចផ្ទុះឡើងក្នុងទ្រង់ទ្រាយធំនូវជម្លោះនៅតំបន់សមុទ្រក្រហម ដែលអាចធ្វើឱ្យប៉ះពាល់ដល់ច្រវាក់ផ្គត់ផ្គង់សកលអាចរុញច្រានថ្លៃទំនិញអន្តរជាតិឱ្យហក់ឡើងវិញ។ល។

សម្រាប់ហានិភ័យផ្នែកក្នុងស្រុក ដោយសារតែ ថ្លៃដើមធ្វើធុរកិច្ចនៅមានកម្រិតខ្ពស់ ធៀបនឹងប្រទេសមួយចំនួន ទៀតក្នុងតំបន់, ភាពមានកម្រិតនៃកិច្ចសម្រួលពាណិជ្ជកម្ម និងបរិយាកាសធុរកិច្ច, ភាពមានកម្រិតនៃកម្លាំង ពលកម្មជំនាញ ទាំងបរិមាណ និងគុណភាព ដែលមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារ, ភាពមានកម្រិត នៃប្រព័ន្ធសុខាភិបាល និងប្រព័ន្ធគាំពារសង្គម, និងភាពមានកម្រិតនៃចំណេះដឹង និងជំនាញក្នុងការចាប់យក បច្ចេកវិទ្យាឌីជីថល។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ


