ព័ត៌មានជាតិ
នគរបាលជាតិ ព្រមានបង្ក្រាបរាល់សកម្មភាពដែលបំផ្លាញប្រយោជន៍ជាតិ ពិសេសបំផ្លាញគម្រោង CLV
នគរបាលជាតិ ប្រកាសគាំទ្រសារបកស្រាយរបស់សម្ដេចតេជោទាក់ទិននឹងប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV ហើយប្រឆាំងដាច់ខាតចលនាបំផ្លិចបំផ្លាញសមិទ្ធផលជាតិ ពិសេសចលនាទាំងឡាយណាដែលចង់បំផ្លាញគម្រោង CLV កម្លាំងនគរបាលជាតិ នឹងកម្ទេចចោល ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។

បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាកម្ពុជា បានបកស្រាយបំភ្លឺ និងបញ្ជាក់ឡើងវិញយ៉ាងច្បាស់អំពីឯករាជ្យ អធិបតេយ្យជាតិ និងសក្តានុពលប្រកបដោយសារប្រយោជន៍នៃកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម (CLV-DTA) ដែលបានថ្លែងនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិគ្រប់លំដាប់ថ្នាក់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះសារពិសេសរបស់សម្តេចតេជោ។

អគ្គស្នងការដ្ឋាននគរបាលជាតិ បានចាត់ទុកថា សារបកស្រាយបំភ្លឺរបស់សម្តេចតេជោ គឺជាសក្ខីភាពឆ្លុះបញ្ចាំងនូវការពិត និងគូសបញ្ជាក់យ៉ាង ច្បាស់លាស់អំពីឧត្តមប្រយោជន៍ជាតិ ដែលបានមកអំពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ព្រមទាំងធានារក្សាបានយ៉ាងគង់វង្សបូរណភាពដែនដី គ្មានការបាត់បង់ទាំងបច្ចុប្បន្ន និងអនាគត។ ផ្ទុយពីពាក្យពោរពេញដោយល្បិចកលមូលបង្កាច់របស់ជនអគតិមួយក្តាប់តូច ដែលបានប្រើប្រាស់ឧបាយកលទុច្ចរិតពិសពុល ឃោសនាអកុសល បំភ្លៃការពិត ជាពិសេសក្រុមយុវជនជ្រុលនិយមមួយចំនួន ដែលកំពុងបំផុសចលនាកៀរគរប្រមូល កម្លាំងធ្វើបាតុកម្មប្រឆាំងនឹងការអភិវឌ្ឍ ធ្វើឱ្យប្រជាពលរដ្ឋមានការភាន់ច្រឡំ តាមពាក្យបោកប្រាស់ភូតកុហករបស់ក្រុមខ្លួន ក្នុងគោលបំណងបំផុសបំផុលញុះញង់ឱ្យមានចលាចល បង្កអសន្តិសុខ អស្ថិរភាពសង្គម បំបែកបំបាក់សាមគ្គីភាព បំផ្លិចបំផ្លាញសុខសន្តិភាព និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។

ក្នុងន័យនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការដឹកនាំដោយនាយឧត្តមសេនីយ៍ ស ថេត បានប្រកាសថ្កោលទោសដាច់អហង្ការចំពោះការឃោសនាបង្កចលាចល សំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍន៍តំបន់ត្រីកោណនេះ ខណៈកម្លាំងនគរបាលជាតិ បានត្រៀមខ្លួនជាស្រេច ដើម្បីការពារសុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គម ការពារឧត្តមប្រយោជន៍ជាតិ និងភាពសុខសាន្តរបស់ពលរដ្ឋ ដោយហ៊ានធ្វើពលិកម្មសព្វបែបយ៉ាង សំដៅការពាររាជរដ្ឋាភិបាលស្របច្បាប់ ព្រមទាំងចាត់វិធានការយ៉ាងម៉ឺងម៉ាត់តាមគ្រប់រូបភាព ស្របតាមច្បាប់ បង្ក្រាបរាល់អំពើទាំងឡាយណាដែលបំផ្លាញផលប្រយោជន៍ជាតិដោយគ្មានការលើកលែង ទោះស្ថិតក្នុងតម្លៃណាក៏ដោយ។
អគ្គស្នងការដ្ឋាននគរបាលជាតិជាតិ បានទទូចឱ្យប្រជាពលរដ្ឋទាំងអស់ កុំភាន់ច្រឡំ លង់ជឿការញុះញង់របស់ក្រុមជនទុរយសក្បត់ឧត្តមគតិជាតិមួយក្តាប់តូចនោះឱ្យសោះ ហើយត្រូវជឿជាក់លើរាជរដ្ឋាភិបាល និងបន្តចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីកសាងមាតុភូមិយើងឱ្យសម្បូររុងរឿង៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


