Connect with us

សន្តិសុខសង្គម

កម្លាំងអាវុធហត្ថខេត្តតាកែវ ត្រៀមរួចរាល់ និងប្រឆាំងដាច់ខាតរាល់​អំពើទុច្ចរិតទាំងឡាយណាក្នុងចេតនាប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់

បានផុស

នៅ

កម្លាំង​កងរាជអាវុធហត្ថ នៃ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ បាន​ត្រៀម​លក្ខណៈ​សម្បត្តិ​រួចរាល់ ១០០ ភាគរយ ក្នុង​ការ​ការពារ និង​ប្រឆាំង​ដាច់ខាត​រាល់​អំពើ​ទុច្ចរិត​ទាំងឡាយ​ណា ក្នុង​ចេតនា​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី សេង មហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​តាកែវ នៅ​រសៀល​ថ្ងៃ​ទី ១៦ ខែ​សីហា ឆ្នាំ ២០២៤។

លោក​ឧត្ដមសេនីយ៍ត្រី មេបញ្ជាការ បញ្ជាក់​ថា ដោយ​ទទួលបាន​បទបញ្ជា​ពី លោក​នាយ​ឧត្ដម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការ​រង នៃ​កងយោធពលខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស កម្លាំង​កងរាជអាវុធហត្ថ នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ទាំងអស់ បាន​ត្រៀម​ជាស្រេច ១០០ ភាគរយ​ហើយ ដើម្បី​ត្រៀម​បង្ក្រាប​រាល់​ជន​អគតិ និង​ជន​ឧទ្ទាម​ក្រៅច្បាប់​ទាំងឡាយ​ណា ដែល​រៀបចំ​គម្រោង​ប៉ុនប៉ង​ផ្តួលរំលំ​រាជរដ្ឋាភិបាល ដោយ​យក​កិច្ចសហ​ប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV – DTA មក​ធ្វើជា​លេស ហើយ​ញុះញង់​ពលរដ្ឋ​ស្លូតត្រង់​ឱ្យ​ក្រោកឈរ​បះបោរ ប្រឆាំង​រដ្ឋាភិបាល​ស្របច្បាប់​នាពេល​បច្ចុប្បន្ន។

ជាង​នេះ​ទៀត ជំនួសមុខ​កងកម្លាំង​ក្រោម​ឱវាទ លោក​ឧត្ដមសេនីយ៍​ត្រី​មេបញ្ជាការ បាន​សច្ចា​គោរព ភក្ដីភាព​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ាណែត និង​ប្តេជ្ញា​ចិត្ត​ដាច់ខាត​ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ ការពារ​សន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់ ស្ថិរភាព​នយោបាយ​ព្រះរាជាណាចក្រ​កម្ពុជា និង​ប្រឆាំង​ដាច់ខាត​ការ​ញុះញង់ ផ្សព្វផ្សាយ​បង្ក​ចលាចល បង្ក​អសន្តិសុខ​របស់​ពួក​ជ្រុលនិយម ពួក​អគតិ និង​ថ្កោលទោស អនុវត្ត​ច្បាប់​ចំពោះ​ពួក​ជ្រុលនិយម ពួក​អគតិ​ទាំងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​មេបញ្ជាការ បាន​សង្កត់​ធ្ងន់​ថា គិត​ចាប់​តាំងពី​រាជរដ្ឋាភិបាល​អាណត្តិ សម្តេច​តេ​ជោ ហ៊ុន សែន បន្ត​ដល់​អាណត្តិ សម្តេច​ធិបតី ហ៊ុន ម៉ាណែត កម្ពុជា​មិនទាន់មាន​ការបាត់បង់​ទឹកដី​សូម្បី ១ មិល្លីម៉ែត្រ​នៅឡើយ​នោះ​ទេ។ ពាក់ព័ន្ធ​នឹង​កិច្ច​​សហប្រតិបត្តិការ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍ CLV – DTA គឺជា​ការ​អភិវឌ្ឍ​ជាតិ មិនមែន​ជា​ការ​កាត់ទឹក​ដី​ដែល​ជា​អធិបតេយ្យភាព​របស់​ខ្លួន​ទៅ​ឱ្យ​ជាតិ​សាសន៍ ឬ​ប្រទេស​ដទៃ​ជា​អ្នកគ្រប់គ្រង​ដូច​ក្រុម​ប្រឆាំង​ក្រៅច្បាប់​លើក​ឡើង​នោះ​ឡើយ៕

អត្ថបទ ៖ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥៦ នាទីutes មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម២ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៤ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម