Connect with us

ព័ត៌មានជាតិ

លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ​៖ កត្តា​សុខសន្តិភាព អនុញ្ញាតឱ្យ​យុវជន​កម្ពុជា មានឱកាស​ប្រឡង​យក​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សា​នៅ​បរទេស

បានផុស

នៅ

នា​ព្រឹក​ថ្ងៃទី​១៦ ខែសីហា ឆ្នាំ​២០២៤ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ប្រធាន​គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​ជា​ប្រធាន​សមាគម អ​.​ម​.​ត បាន​អញ្ជើញ​ជា​អ​ធីប​តី​ភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​និស្សិត​ជ័យលាភី​អាហារូបករណ៍ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) ផ្តល់ជូន​តាមរយៈ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ផ្ទាល់​សម្រាប់​ទៅ​បន្ត​ការសិក្សា​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ឆ្នាំ​សិក្សា ២០២៤-២០២៥ ចំនួន ៧៤ រូប​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ថ្លែង​ក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នេះ​, លោកជំទាវ​បណ្ឌិត បាន​មានប្រសាសន៍ថា កត្តា​សុខសន្តិភាព ដែល​កម្ពុជា​កំពុងមាន​នាពេល​បច្ចុប្បន្ន បានអនុញ្ញាត​ឱ្យ​សិស្ស និស្សិត យុវជន​កម្ពុជា មានឱកាស​ប្រឡង​យក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស ដើម្បី​ទទួលបាន​ការអប់រំ​បន្ថែម ព្រមទាំង​ឱកាស​សិក្សា​រៀនសូត្រ​ទាំង​ជំនាញ ភាសា និង​បច្ចេកវិទ្យា​ថ្មីៗ ដើម្បី​ក្លាយជា​មូលធន​មនុស្ស​របស់​កម្ពុជា នាពេល​អនាគត​។​

​ទន្ទឹមនឹងនេះ​, លោកជំទាវ​បណ្ឌិត បាន​គូសបញ្ជាក់ថា និស្សិត​ម្នាក់ៗ គឺជា​អ្នកការទូត​របស់​កម្ពុ​ជាមួយ​រូប ក្នុងការ​ផ្សព្វផ្សាយ​ពី​ការអភិវឌ្ឍ សុខសន្តិភាព ទេសចរណ៍ វប្បធម៌ ប្រពៃណី ទំនៀម​ទំលាប់ អត្តសញ្ញាណ​ជាតិ​កម្ពុជា ទៅដល់​បណ្តា​ប្រទេស​ដទៃ ឱ្យបាន​ស្គាល់​កាន់តែច្បាស់ និង​រក្សាបាន​នូវ​កិត្យានុភាព​របស់​កម្ពុជា ទាំង​ក្នុង​តំបន់ និង​លើ​ឆាក​អន្តរជាតិ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម