KPT+
Yakmob យក្សសម័យថ្មីពីវិចិត្រការិនីវ័យក្មេង ហេន វឌ្ឍនាស្ថាពរ
មនុស្សស្ទើរតែ ៩០ ភាគរយទៅហើយ ដែលគិតថាយក្សជាតួអង្គមួយតំណាងឲ្យភាពអាក្រក់ ជាប្រភេទតួអង្គ ព្យាបាទ ច្រណែនឈ្នានីសជាដើម។ ប៉ុន្តែសម្រាប់វិចិត្រការិនីមួយរូបនេះវិញ ជាមនុស្សមួយរូបក្នុងចំណោម ១០ ភាគរយទៀត ដែលមិនគិតថា យក្ស មិនមែនជាតួអង្គអាក្រក់គ្រប់រឿងនោះទេ។

ហេន វឌ្ឍនាស្ថាពរ ម្ចាស់ទំព័រហ្វេសបុក Yakmob ក៏ជាវិចិត្រការិនីវ័យក្មេងមួយរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសបុក និង Instagram។
«ខ្ញុំគិតថា វាហាក់បីដូចជាអយុត្តិធម៌ពេកសម្រាប់តួអង្គយក្សដែលមនុស្សគ្រប់គ្នាគិតថា យក្សក៏សាងតែរឿងអាក្រក់ តែធាតុពិតគេមិនបានគិតពីហេតុផលសមស្របណាមួយទេ គឺគ្រាន់តែដំណាលតៗគ្នាប៉ុណ្ណោះ។ ជាក់ស្ដែងមនុស្សធ្វើល្អឬអាក្រក់គឺមានហេតុផលរៀងៗខ្លួន»។
នេះជាការលើកឡើងរបស់ វិចិត្រការិនី Yakmob បញ្ជាក់ពីហេតុផលយកតួអង្គយក្សតំណាងលើសិល្បៈគំនូររបស់ខ្លួន។
ជាធម្មតាក្នុងនាមជាអ្នកស្រលាញ់សិល្បៈ ក្នុងខួរក្បាលតែងរកគំនិតអ្វីថ្មី ហើយប្លែកពីគេ ដើម្បីបញ្ចូលរូបភាពទៅតាម ការស្រមើស្រម៉ៃរបស់ខ្លួន ប៉ុន្តែមិនបោះបង់អត្តសញ្ញាណជាតិរបស់ខ្លួនឡើយ។ ជាក់ស្ដែងកញ្ញា ហេន វឌ្ឍនាស្ថាពរ បានប្រាប់ KPT Plus ថា កញ្ញាក៏មិនខុសពីសិល្បៈករ សិល្បការិនីផ្សេងៗទៀតដែរ តាមរយៈការច្នៃប្រឌិត យុវតីរូបនេះ យកកាលាយបញ្ចូលគ្នារវាងសិល្បៈបុរាណរបស់ខ្មែរ និងសម័យបញ្ចូលគ្នា បង្កើតចេញជាចំណុចប្លែកមួយ ងាយនឹងឲ្យមនុស្សគ្រប់វ័យទទួលយកបាន។

គំនូរដែល Yakmob គូរ ហើយបង្ហោះចូល Social Media ភាគច្រើនជាគំនូរបែបឌីអីថល ប៉ុន្តែ Yakmob បានប្រាប់ KPT Plus បន្តទៀតថា សម្រាប់គំនូរគូល័រទឹក ធ្វើឲ្យកញ្ញាមានអារម្មណ៍ពេញចិត្តនឹងស្នាដៃរបស់ខ្លួនជាងគូរលើ iPad ដែលអាចប្ដូរពណ៌តាមចិត្តបាន ងាយលុប ងាយគូរ ប៉ុន្តែមិនបានធ្វើឲ្យជាងគំនូរ ផ្ចិតផ្ចង់បានល្អដូចគូរលើក្រដាសនោះទេ។ មកដល់ចំណុចនេះ Yakmob ក៏បានសរសើរពីជាគំនូររាមច្បង ដែលគូរលើផ្ទាំងគំនូរក្រដាសផ្សេងៗ ព្រោះថាទម្រាំតែបានមួយផ្ទាំង គឺប្រើគំនិត និងការសម្រេចចិត្ត ជ្រើសពណ៌ផ្ចិតផ្ចង់ណាស់។

ក្នុងនាមជាវិចិត្រការិនីជំនាន់ថ្មី កញ្ញា វឌ្ឍនាស្ថាពរ ជំរុញឲ្យយុវវ័យជំនាន់ថ្មីទាំងអស់ ព្យាយាមរកអ្វីដែលខ្លួនឯងស្រលាញ់ពិតប្រាកដ កុំចូលចិត្តធ្វើអីតាមគ្នា បើធ្វើតាមគ្នា នោះលទ្ធផលដែលទទួលបានក៏ដូចអ្នកដទៃដែរ គ្មានភាពអីខុសប្លែកនោះទេ។ តែក៏មិនមែនមានន័យថា ខុសដែរ គ្រាន់តែថាជម្រើសរបស់យើង គឺខ្លួនយើងជាទទួលខុសត្រូវលើការសម្រេចចិត្ត។
ប្រិយមិត្តអាចស្វែងរកស្នាដៃថ្មីៗរបស់ Yakmob តាមរយៈទំព័រហ្វេសបុក Yakmob ដែលក្នុងនោះ ស្នាដៃរបស់យុវតីរូបនេះ អាច Print លើសម្បកទូរសព្ទ ខោអាវ ឬក៏ Print សម្រាប់តាំងជាដើម។ បច្ចុប្បន្ននេះ Yakmob បានសហការជាមួយហាងជាច្រើនក្នុងប្រទេសកម្ពុជា ហើយនាពេលអនាគត វិចិត្រការនីរូបនេះ នឹងបើកហាងខ្លួនឯង មានលក់គំនូរ និងរបស់របរជាច្រើន ជាស្នាដៃផ្ទាល់របស់ Yakmob។ គាំទ្រ Yakmob សូមចូលទៅកាន់ទំព័រហ្វេសបុក និង Instagram ទីនេះ៕




អត្ថបទ៖ តុងឡុង
ចុចអាន៖ សិល្បៈគំនូរនិងការថតរូបដែលបង្ហាញពីអត្ថន័យនៃជនជាតិស្បែកខ្មៅ ដែលគួរតែដឹង
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៩ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


