ព័ត៌មានជាតិ
តម្លៃមាសបានកើនឡើងដល់ជាង ៣ ពាន់ដុល្លារក្នុងមួយតម្លឹង
ម្ចាស់ហាងលក់មាសពេជ្រទីមង្គលបានឱ្យដឹងថា តម្លៃមាសលក់ចេញបានហក់ឡើង ៣០០ ដុល្លារ ក្នុងមួយជីនៅថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤។ អ្នកជំនាញយល់ឃើញថា កត្តាដែលនាំឱ្យតម្លៃមាសកើនឡើងដោយសារព័ត៌មាននៃ ការត្រៀមកាត់បន្ថយអត្រាការប្រាក់ និងភូមិសាស្ត្រនយោបាយឡើងកម្ដៅ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅព្រឹកថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៤ នេះថា តម្លៃហាងឆេងមាសបានហក់ឡើងនៅយប់ថ្ងៃសុក្រឡើងពី ២៩៦០ ដុល្លារក្នុងមួយតម្លឹងដល់ ៣០២០ ដុល្លារក្នុងមួយតម្លឹង។
លោក ឡុង សំណាង៖ កត្តាដែលធ្វើឱ្យតម្លៃមាសកើនឡើង គឺពាក់ព័ន្ធនឹងទំនុកចិត្ត ដោយធនាគារកណ្ដាលបានឱ្យតម្រុយច្បាស់លាល់ថា នឹងកាត់បន្ថយអត្រាការប្រាក់ពី ០.២៥ ទៅ ០.៥០ នៅថ្ងៃទី ១៨ ខែកញ្ញាខាងមុខ។

លោកបញ្ជាក់ថា៖«តម្រុយនេះធ្វើឱ្យអ្នកអ្នកវិនិយោគអស់ទំនុកចិត្តលើលុយដុល្លារ ដោយពួកគាត់នឹងដកលុយពីធនាគារដែលគាត់ធ្លាប់វិនិយោគលើប្រាក់ដុល្លារយកទៅទិញតម្លៃហាងឆេងមាសវិញ»។
ម្យ៉ាងទៀត ពាក់ព័ន្ធនឹងភូមិសាស្ត្រនយោបាយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កំពុងឡើងកម្ដៅខ្លាំង ដូច្នេះសញ្ញាណភូមិស្ត្រនយោបាយមិនល្អ ដែលរុញច្រានឱ្យតម្លៃហាងឆេងមាសកើនឡើងខ្លាំងតែម្ដង។
បច្ចុប្បន្ន នៅកម្ពុជាតម្លៃហាងឆេងមាសនៅលើទីផ្សារលក់ចេញ ៣០២០ ដុល្លារក្នុងមួយតម្លឹង ចំណែកទីផ្សារអន្តរជាតិ ២៥០៩ ដុល្លារក្នុងមួយអោន។
លោក ឡុង សំណាង បញ្ជាក់ថា ឥទ្ធិពលតម្លៃមាសនឹងកើនបន្ថែមទៀត ដោយសារព័ត៌មាននៅអាមេរិកមិនសូវជាល្អពាក់ព័ន្ធនឹងអត្រាការងារ និងប្រាក់ចំណូល និងអ្នកអត់ការងារកើនឡើង៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


