Connect with us

កីឡា

ប្រធាន​កីឡា​​អូឡាំពិកអន្តរជាតិ​​នឹងចុះចេញពីតំណែង​ឆ្នាំ២០២៥

បានផុស

នៅ

លោក Thomas Bach ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) នឹងចុះចេញពីតំណែង បន្ទាប់ពីបញ្ចប់អាណត្តិទីពីររបស់លោក​ នៅក្នុងឆ្នាំ ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bach ដែល​​បានកាន់តួនាទីជាប្រធាន IOC តាំងពីឆ្នាំ២០១៣ នៅក្នុងកិច្ចប្រជុំមួយ ក្នុងកីឡាអូឡាំពិកទីក្រុងបារីស បានធ្វើឱ្យមានភាពភ្ញាក់ផ្អើលដល់សមាជិកអូឡាំពិក ដោយបាន​ទម្លាយ​ថា លោកនឹងមិនបន្តតំណែងទៀតឡើយ ទោះមានការគាំទ្រឱ្យបន្តកាន់តំណែងនេះក៏ដោយ។

ប្រធាន IOC បានអះអាងបន្ថែមថា ការបោះឆ្នោតដើម្បីតែងតាំងប្រធាន IOC ថ្មី​នឹងត្រូវធ្វើ​នៅក្នុងខែមីនា ឆ្នាំ២០២៥ នាសម័យប្រជុំស្ថិតក្នុងទីក្រុងអូឡាំពិកបុរាណ ប្រទេសក្រិក ហើយប្រធាន IOC ថ្មីបន្ទាប់ នឹងត្រូវចូលកាន់តំណែងនៅក្នុងខែមិថុនា ក្នុងឆ្នាំដដែល។ យ៉ាងណាក៏ដោយ មកដល់ពេលនេះ នៅមិនទាន់មានសមាជិកណាម្នាក់ បានបង្ហាញពីចំណាប់អារម្មណ៍ចង់បន្តតំណែងពីលោក Bach នៅឡើយ។

លោក Thomas Bach

លោក Bach បានកាន់​តំណែងជាប្រធាន IOC ចំនួន២អាណត្តិ ពោលអាណត្តិទី១ របស់លោកមានរយៈពេល ៨ឆ្នាំ ហើយអាណត្តិទី២ មានរយៈពេល៤ឆ្នាំ។ ប្រធាន IOC វ័យ ៧០ឆ្នាំ ក៏ធ្លាប់បានអនុម័តច្បាប់សម្រាប់តំណែងជាប្រធានស្ថាប័នកីឡាដ៏ធំប្រចាំពិភពលោក ត្រូវតែផ្លាស់ប្តូរបន្ទាប់ពីដឹកនាំបានរយៈពេល១២ឆ្នាំ។

លោក Bach ដែល​ធ្លាប់ជាម្ចាស់មេដាយមាសអូឡាំពិកកីឡាគុនដាវ ឆ្នាំ១៩៧៦ បានចូលរួមធ្វើជាសមាជិកគណៈ​កម្មាធិការអូឡាំពិកក្នុងឆ្នាំ១៩៩១ បានចូលស្នងតំណែងបន្តពីលោក Jacques Rogge អតីតប្រធាន​ IOC នៅក្នុងឆ្នាំ ២០១៣។ អំឡុងការកាន់តំណែង លោកបានណែនាំឱ្យមានកំណែទម្រង់កីឡាយ៉ាងទូលំទូលាយ ដើម្បីអាចធ្វើឱ្យកីឡាមួយចំនួនត្រូវបានដាក់បញ្ចូនទៅក្នុងប្រកួតអូឡាំពិក។

លោក Bach ក៏បានណែនាំពីកំណែទម្រង់សម្រាប់ការរៀបចំកម្មវិធីប្រកួត ដែលជួយកាត់បន្ថយការចំណាយច្រើន និងធ្វើឱ្យព្រឹត្តិការណ៍កាន់តែមានភាពទាក់ទាញខ្លាំងជាមុនសម្រាប់ទីក្រុងដែលធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួត៕

ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ Reuters

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម