Connect with us

ព័ត៌មានអន្ដរជាតិ

ចិន បង្កើនការចំណាយដល់ទៅ២១០ពាន់លានដុល្លារលើវិស័យការពារជាតិ ទោះមានបំណុលនិងជំងឺរាតត្បាតកូវីដ១៩

បានផុស

នៅ

ចិន នឹងបង្កើនការចំណាយលើវិស័យការពារជាតិរបស់ខ្លួនចំនួន ៦,៨ភាគរយនៅឆ្នាំក្រោយ ខណៈប្រទេសនេះធ្វើការដើម្បីពង្រឹងកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ឲ្យកាន់តែខ្លាំង ថ្វីបើមានបំណុលរដ្ឋាភិបាលនិងផលប៉ះពាល់នៃការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ក៏ដោយ។

របាយការណ៍ថវិកាជាតិចេញផ្សាយនៅថ្ងៃសុក្រទី៥ខែមីនានេះ បាននិយាយថា ប្រទេសចិននឹងចំណាយថវិកាចំនួន១.៣៥៥ទ្រីលានយ័ន (២១០ពាន់លានដុល្លារ) លើវិស័យការពារជាតិនៅក្នុងឆ្នាំខាងមុខ។

ចំនួននេះ គឺកើនឡើងពី១.៣ទ្រីលានយ័ន បើប្រៀបធៀបទៅនឹងឆ្នាំមុន។

ការចំណាយដ៏លើសលប់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បានធ្វើឲ្យចិនក្លាយជាប្រទេសមានថវិកាការពារជាតិធំបំផុតលំដាប់ទី២នៅលើពិភពលោក ពីក្រោយសហរដ្ឋអាមេរិក។

ជាមួយកម្លាំងទ័ពចំនួន៣លាននាក់ ប្រទេសមានកងទ័ពឈរជើងធំជាងគេបំផុតនៅលើពិភពលោកមួយនេះ បានបន្ថែមនាវាផ្ទុកយន្តហោះ នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនិងយន្តហោះបំបាំងកាយទៅក្នុងឃ្លាំងអាវុធរបស់ខ្លួន។

រដ្ឋាភិបាលនិយាយថា ការចំណាយភាគច្រើនគឺផ្តោតទៅលើ ការដំឡើងប្រាក់ខែនិងលក្ខខណ្ឌផ្សេងៗសម្រាប់កងទ័ព ខណៈក្រុមអ្នកសង្កេតការណ៍លើកឡើងថា ថវិកានេះមិនរាប់បញ្ចូលការចំណាយភាគច្រើនរបស់ចិន ទៅលើសព្វាវុធដែលភាគច្រើនជាសព្វាវុធអភិវឌ្ឍក្នុងស្រុកនោះទេ។

យោធារបស់ចិនបានបង្កើនសមត្ថភាពកាន់តែខ្លាំង ដើម្បីបន្តការគំរាមកំហែងរបស់ខ្លួនក្នុងការប្រើប្រាស់កម្លាំងដើម្បីនាំយកកោះតៃវ៉ាន់មកគ្រប់គ្រង ថ្វីបើខ្លួនក៏ពង្រឹងឥទ្ធិពលនៅសមុទ្រចិនខាងត្បូង មហាសមុទ្រប៉ាស៊ីហ្វិកខាងលិច មហាសមុទ្រឥណ្ឌានិងកន្លែងផ្សេងទៀតក៏ដោយ។

សហរដ្ឋអាមេរិក ដែលការចំណាយលើវិស័យការពារជាតិរបស់ខ្លួនត្រូវបានគេប៉ាន់ប្រមាណថា នឹងចំណាយដល់ប្រមាណ៩៣៤ពាន់លានដុល្លារ នៅចន្លោះថ្ងៃទី១ខែតុលាឆ្នាំ២០២០ដល់ថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២១ បានត្អូញត្អែរអំពីកង្វះតម្លាភាពនៅក្នុងកម្មវិធីការពារជាតិរបស់ចិន ដែលជាហេតុជំរុញឲ្យមានការរំពឹងទុកថា ទីក្រុងប៉េកាំងមានគោលបំណងផ្តួលអាមេរិកក្លាយជាមហាអំណាចយោធានៅអាស៊ីបូព៌ា៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កងទ័ពចិននិងឥណ្ឌា ប៉ះទង្គិចគ្នាជាថ្មីនៅព្រំដែន

ចុចអាន៖ កាន់តែក្តៅ! លោក ស៊ី ចេញបញ្ជាឲ្យកងទ័ពចិនត្រៀមខ្លួនធ្វើសង្គ្រាមគ្រប់វិនាទី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៥ នាទីutes មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

សន្តិសុខសង្គម៤១ នាទីutes មុន

អាវុធហត្ថខេត្តសៀមរាប ហៅយុវជនម្នាក់ណែនាំអប់រំ ពាក់ព័ន្ធករណីយកឯកសណ្ឋានយោធាស្លៀក​រាំលេងបង្ហោះលើបណ្ដាញសង្គម

កីឡា៥៥ នាទីutes មុន

គួរ​ឲ្យ​សរសើរ​អាយុ​ ៤៦​ឆ្នាំ Pacquiao ស្មើ​ម្ចាស់​ខ្សែ​ក្រវាត់ Barrios ក្រោយ​ប្រកួត​១២​ទឹក​ពេញ

ព័ត៌មានជាតិ១ ម៉ោង មុន

បណ្ឌិត លី ឆេង នាំយកទៀនព្រះវស្សាប្រគេនព្រះសង្ឈនៅវត្តចំនួន៣ ក្នុងមូលដ្ឋានខណ្ឌ៧មករា

សេដ្ឋកិច្ច១ ម៉ោង មុន

កម្ពុជានាំចេញផ្លែចេកស្រស់ជិត ១៥ ម៉ឺនតោន កើនឡើងជាង ១៥% នៅឆមាសទី១

Sokha Hotels

ព័ត៌មានពេញនិយម