កីឡា
Ronaldo បំបែកកំណត់ត្រាថ្មីនៅលើ YouTube
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Cristiano Ronaldo បានបំបែកឯតទគ្គកម្មពិភពលោកលើ YouTube មានអ្នកចុចតាមដានចំនួន១លាននាក់ត្រឹមរយពេល៩០នាទី ដែលមិនធ្លាប់មានពីមុនមក។

ខ្សែប្រយុទ្ធ Ronaldo បានបើកដំណើរគណនី YouTube ផ្លូវការដំបូងរបស់ខ្លួនមានឈ្មោះ UR Cristiano ហើយមានអ្នកចុចតាមដានជាង១លាននាក់ ក្នុងរយៈពេល៩០នាទីដំបូង។ ត្រឹមរយៈពេល៤ម៉ោង មានអ្នកចុចតាមដានរហូតដល់៥លាននាក់។ គិតមកទល់ពេលនេះ អ្នកចុចតាមដានចំនួន១១លាននាក់លើគណនី Youtube របស់កីឡាករ Ronaldo។
កីឡាករ Ronaldo បានបង្ហោះសារលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមថា ៖«ការរង់ចាំបានចប់ហើយ។
គណនី YouTube របស់ខ្ញុំបានមកដល់ហើយ SIUUU Subscribe និងចូលរួមជាមួយខ្ញុំក្នុងដំណើរថ្មីនេះ»។
ក្រោយរយៈពេល៣ម៉ោង បន្ទាប់ពីការបង្ហោះវីដេអូដំបូងរបស់គាត់មានអ្នកចុចតាមដានចំនួន១.៦៩លាននាក់បានចុចតាមដានលើប្រព័ន្ធឌីជីថលដែលទើបនឹងចាប់ផ្តើមថ្មី។ បច្ចុប្បន្នរូបគេមានអ្នកតាមដាន ១១២.៥ លាននាក់នៅលើវេទិកាX ហើយមានអ្នកតាមដានចំនួន១៧០លាននាក់នៅលើ Facebook និង អ្នកតាមដានចំនួន៦៣៦លាននាក់នៅលើ Instagram៕

ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


