កីឡា
Ronaldo រកបានចំណូលច្រើនជាងចំណូលរបស់ Messi និង Neymar បូកបញ្ចូលគ្នា
កីឡាករ Cristiano Ronaldo រកចំណូលបាន២៨៥លានដុល្លារអាមេរិកក្នុងអំឡុងឆ្នាំ២០២៤ ដែលជាចំនួនច្រើនជាងរបស់កីឡាករ Lionel Messi និង Neymar បូកបញ្ចូលគ្នាទៅទៀត។

យោងតាមទស្សនាវដ្តី Forbes កីឡាករ Ronaldo ទទួលបានទឹកប្រាក់ប្រមាណ២២០លានដុល្លារពីក្លិប Al Nassr រួមទាំងប្រាក់ខែ ប្រាក់រង្វាន់ និងកាតព្វកិច្ចក្នុងផ្សព្វផ្សាយផ្សេងទៀត។ លើសពីនេះរូបគេទទួលបានចំនួន៦៥លានដុល្លារការបណ្តាក់ទុនអាជីវកម្មជាច្រើនទៀត។ នេះជាកំណត់ត្រាផ្ទាល់ខ្លួនថ្មីមួយសម្រាប់ Ronaldo ដែលអាចរកចំណូលកើនលើសពីឆ្នាំមុន។ កីឡាករនៅតែឈរនៅកំពូលតារាងក្នុងនាមជាកីឡាករបាល់ទាត់រកចំណូលបានខ្ពស់បំផុតរបស់ទស្សនាវដ្ដី Forbes ចំនួន៦លើក។
ក្នុងឆ្នាំ២០២៤ កីឡាករ Ronaldo បានក្លាយជាមនុស្សដំបូងគេដែលមានអ្នកតាមដានសរុបជាងមួយពាន់លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ នៅអាយុ៣៩ឆ្នាំ រូបគេនៅរកចំណូលបានបន្ថែមពីដៃគូសហការឧបត្ថម្ភជាមួយក្រុមហ៊ុន Nike, Herbalife និង Whoop រួមជាមួយនឹងអាជីវកម្មផ្ទាល់ខ្លួនម៉ាក់ឃីហោ CR7 រួមមានសណ្ឋាគារ គ្រឿងក្រអូប និងខោក្នុង។

ចំពោះកីឡាករ Messi ត្រូវបានគេព្យាករណ៍ថា អាចរកបានប្រហែល១៣៥លានដុល្លារ ក្នុងនោះ៦០លានដុល្លារបានមកពីកិច្ចសន្យាជាមួយក្លិបអាមេរិក Inter Miam។ រូបគេក៏អាចបានចំណូលជាច្រើនបន្ដែមទៀតពីដៃគូសហការឧបត្ថម្ភជាមួយម៉ាកផលិតផលសំខាន់ៗដូចជា Adidas, Apple TV និង Konami និងមានអ្នកតាមដាន Instagram ជាង៥០០លាននាក់។ កាលពីខែមុន Messi បានបើកដំណើរការក្រុមហ៊ុនផលិតផលផ្ទាល់ខ្លួនគឺក្រុមហ៊ុន 525 Rosario ដែលដាក់ឈ្មោះតាមស្រុកកំណើតរបស់ខ្លួនក្នុងប្រទេសអាហ្សង់ទីន។
ចំណែកកីឡាករ Neymar ទោះបីជាអវត្តមានពីទីលានច្រើនខែដោយសាររបួស ក៏នៅតែរកបានចំណូលប្រមាណ១១០លានដុល្លារ ក្នុងនោះ៨០លានដុល្លារពីក្លិប Al Hilal និង៣០លានដុល្លារផ្សេងទៀតក្រៅពីបាល់ទាត់។ រូបគេបានចូលរួមជាមួយក្រុម Al Hilal ក្នុងខែសីហា ឆ្នាំ២០២៣ ក្នុងតម្លៃផ្ទេរកំណត់ត្រានៅប្រទេសអារ៉ាប៊ីសាអូឌីតចំនួន៩៨លានដុល្លារ ប៉ុន្តែទើបតែបង្ហាញខ្លួនលើទីលានបាន៥ប្រកួតប៉ុណ្ណោះ និងស៊ុតបញ្ចូលទីបាន១គ្រាប់។ កិច្ចសន្យារបស់គាត់មានរហូតដល់រដូវក្តៅឆ្នាំ២០២៥។ តារាប្រេស៊ីល Neymar មានអ្នកតាមដាន Instagram ជាង២២៥លាននាក់។ រូបគេបន្តភាពជាដៃគូសហការឧបត្ថម្ភយូរអង្វែងជាមួយក្រុមហ៊ុន Puma និង Blaze Casino។
ក្រឡែកមើលចំណូលរបស់កំពូលកីឡាករ៣រូបខាងលើ ឃើញថា Cristiano Ronaldo អាចនឹងរកចំណូលបាន២៨៥លានដុល្លារអាមេរិកក្នុងឆ្នាំ២០២៤ ច្រើនជាងចំណូល Lionel Messi និង Neymar បូកបញ្ចូលគ្នាបានត្រឹមតែ២៤៥លានដុល្លារ៕

ប្រែសម្រួល៖ ផា រតនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២២ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៤ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


