កីឡា
Messi និង Ronaldo បន្តស្ថិតក្នុងលំដាប់កំពូលទាំង ១០ ជាកីឡាកររកគ្រាប់បាល់ច្រើនបំផុតឆ្នាំ ២០២៥
ឆ្នាំ ២០២៥ បានបិទបញ្ចប់ជាផ្លូវការហើយ ប៉ុន្តែបើក្រឡេកទៅមើលការប្រកួតប្រជែងក្នុងការរកគ្រាប់បាល់រវាងកីឡាករល្បីៗក្នុងកីឡាបាល់ទាត់វិញ ក៏ស្វិតស្វាញខ្លាំងផងដែរ។
កីឡាករ Kylian Mbappe ដណ្តើមបានចំណាត់ថ្នាក់កំពូលតារាង ជាកីឡាករស៊ុតបញ្ចូលទីច្រើនបំផុតក្នុងឆ្នាំ ២០២៥។ ចំណែកកំពូលកីឡាករ Lionel Messi និង Cristiano Ronaldo នៅតែស្ថិតក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ទោះពួកគាត់មានវ័យកាន់តែច្រើន។

ក្នុងឆ្នាំ ២០២៥ ខ្សែប្រយុទ្ធរបស់ Real Madrid កីឡាករ Kylian Mbappe ឈរនៅលើគេ តាមរយៈការរកបានគ្រាប់បាល់ច្រើនបំផុត ទាំងនៅក្លិប និងជម្រើសជាតិ បារាំង ចំនួន ៦៦ គ្រាប់។ ចំណែកកីឡាករ Harry Kane ខ្សែប្រយុទ្ធរបស់ Bayern Munich ឈរនៅលេខ ២ រកបានគ្រាប់បាល់សរុបចំនួន ៦០ គ្រាប់។ ខ្សែប្រយុទ្ធរបស់ Manchester City កីឡាករ Erling Haaland ឈរនៅលេខ ៣ រកបាន ៥៧ គ្រាប់។

ចំណាត់ថ្នាក់លេខ ៤ គឺកីឡាករ Kevin Hernandez របស់ក្រុម Puerto Rico SSC រកបាន ៤៨ គ្រាប់។ Victor Osimhen ខ្សែប្រយុទ្ធរបស់ Galatasaray ឈរនៅលេខ ៥ រកបាន ៤៦ គ្រាប់។ ខ្សែប្រយុទ្ធរបស់ Inter Miami កីឡាករ Lionel Messi ឈរនៅលេខ ៦ រកបាន ៥៤ គ្រាប់។ ចំណាត់ថ្នាក់លេខ ៧ កីឡាករ Vangelis Pavlidis របស់ក្រុម Benfica រកបាន ៤៥ គ្រាប់។

ដោយឡែកចំណាត់ថ្នាក់លេខ ៨ បានទៅលើកីឡាករ Guilherme Bissoli របស់ក្រុម Buriram United រកបាន ៤៤ គ្រាប់។ ខ្សែប្រយុទ្ធរបស់ក្រុម Al-Nassr កីឡាករ Cristiano Ronaldo ឈរនៅលេខរៀងទី ៩ រកបាន ៤១ គ្រាប់ និងចុងក្រោយកីឡាករ Jorge Rivera របស់ក្រុម Metropolitan FA ឈរនៅលេខ ១០ រកបាន ៤០ គ្រាប់។
ខាងក្រោមនេះ ជាចំណាត់ថ្នាក់កីឡាករទាំង ១០ រកបានគ្រាប់បាល់ច្រើនបំផុតប្រចាំឆ្នាំ ២០២៥៖
១. Kylian Mbappé (Real Madrid/បារាំង) ៦៦ គ្រាប់ ក្នុង ៦៧ ប្រកួត
២. Harry Kane (Bayern Munich/អង់គ្លេស) ៦០ គ្រាប់ ក្នុង ៦៥ ប្រកួត
៣. Erling Haaland (Manchester City/ន័រវែស) ៥៧ គ្រាប់ ក្នុង ៥៥ ប្រកួត
៤. Kevin Hernandez (Puerto Rico SSC/ព័រតូរីកូ) ៤៨ គ្រាប់ ក្នុង ៣៧ ប្រកួត
៥. Victor Osimhen (Galatasaray/នីហ្ស៊េរីយ៉ា):៤៦ គ្រាប់ ក្នុង ៥២ ប្រកួត
៦. Lionel Messi (Inter Miami/អាហ្សង់ទីន) ៤៦ គ្រាប់ ក្នុង ៥៤ ប្រកួត
៧. Vangelis Pavlidis (Benfica/ក្រិច): ៤៥ គ្រាប់ ក្នុង ៧៣ ប្រកួត
៨. Guilherme Bissoli (Buriram United/ប្រេស៊ីល): ៤៤ គ្រាប់ ក្នុង ៦០ ប្រកួត
៩. Cristiano Ronaldo (Al Nassr/ព័រទុយហ្គាល់): ៤១ គ្រាប់ ក្នុង ៤៦ ប្រកួត
១០. Jorge Rivera (Metropolitan FA/ព័រតូរីកូ): ៤០ គ្រាប់ ក្នុង ៣៥ ប្រកួត៕
ប្រែសម្រួល៖ សេម កុសល
ប្រភព៖ ESPN
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


