ជីវិតកម្សាន្ដ
ដោយសារសម្រស់ស្អាតដាច់គេ ពេញមួយជីវិតតួឯកស្រីរឿង “ស្ដេចកំប្លែងទិនហ្វី” គ្មានមិត្តសូម្បីម្នាក់
Cecilia Cheung ជាតារារូបសម្រស់ក្នុងឧស្សាហកម្មកម្សាន្តចិន-ហុងកុងជាយូរមកហើយ។ ជាមួយនឹងសម្រស់ដ៏លេចធ្លោរបស់នាង តារាស្រីកើតឆ្នាំ១៩៨០នេះ តែងតែជាប់ចំណាត់ថ្នាក់ក្នុងចំណោមកំពូលសម្រស់របស់ Cbiz និងត្រូវគេដាក់ឈ្មោះថា Pearl Lady។
កាសែត Sina ធ្លាប់បានអត្ថាធិប្បាយថា “បើនិយាយពីតារាស្រី Cecilia Cheung និង Zhang Ziyi គឺស្អាតជាងគេក្នុងពិភពកម្សាន្ត។ ក្នុងពេលដែល Cecilia មានកែវភ្នែកភ្លឺច្បាស់ ទម្រង់មាត់ស្អាត ច្រមុះខ្ពស់ និងចិញ្ចើមស្ដើង ដោយត្រូវបានចាត់ទុកថា ល្អឥតខ្ចោះបំផុតនៅក្នុងឧស្សាហកម្មកម្សាន្តហុងកុង-ចិន។

សម្រស់ដ៏ភ្លឺថ្លារបស់ Cecilia មិនត្រឹមតែជួយឲ្យនាងជោគជ័យយ៉ាងងាយស្រួលក្នុងអាជីពប៉ុណ្ណោះទេ ថែមទាំងជួយឲ្យនាងយកឈ្នះលើរឿងអាស្រូវធំៗក្នុងជីវិតផ្ទាល់ខ្លួនទៀតផង។ ទោះបីជានាងធ្លាប់ជាប់ពាក់ព័ន្ធនឹងការបែកធ្លាយរូបថត ១៨+ ជាមួយតារាសម្ដែង Edison Chen ក៏រូបនាងនៅតែទទួលបានការអាណិតអាសូរ និងការអភ័យទោសពីសំណាក់មហាជន។ សូម្បីតែនៅពេលដែលម្តាយចិញ្ចឹមរិះគន់ Cecilia ថាជាមនុស្សកតញ្ញូក៏ដោយ តែទស្សនិកជននៅតែបំភ្លេចរឿងអាស្រូវរបស់នាងភ្លាមៗ បន្ទាប់ពីកម្មវិធីទូរទស្សន៍ផ្សាយប៉ុន្មានម៉ោងប៉ុណ្ណោះ។
ថ្វីដ្បិតតែតារាស្រីវ័យ ៤៤ឆ្នាំ មានមុខមាត់ល្អឥតខ្ចោះតាំងពីណើតមក ប៉ុន្តែភាពស្រស់ស្អាតដាច់គេនេះបានធ្វើឲ្យនាងជួបការលំបាកជាច្រើនក្នុងជីវិត ជាពិសេសទំនាក់ទំនងជុំវិញខ្លួន។ Cecilia ធ្លាប់បានលាតត្រដាងថា ដោយសាររូបរាងដ៏ស្រស់ស្អាតរបស់ខ្លួន នាងត្រូវស៊ូទ្រាំនឹងការគ្មានមិត្តភ័ក្ដិណាម្នាក់ចង់រាប់អានជាមួយឡើយ។
គេនៅចាំបានថា មានពេលមួយនៅពេលដែល Zhang Xinyu មកលេងផ្ទះរបស់ Cecilia បាននិយាយដោយត្រង់ៗថា នាងស្អាតខ្លាំងពេក ដែលមនុស្សស្រីភាគច្រើនគេចពីនាង។ យ៉ាងណា ពេលនោះ Cecilia ក៏មិននឹកស្មានថាមានអ្នកលេងផ្ទះនាងទេ ក្នុងពេលដែលចិត្តនាងតែងតែគិតថា ដោយសារតែខ្លួនស្អាតនេះហើយ ទើបតារាស្រីដែលធ្លាប់សម្ដែងរឿងជាមួយគ្នា ជាពិសេសស្រីៗជាច្រើន ជាទូទៅមិនចង់ឈរក្បែរនាងទេ ព្រោះខ្លាចខូចចិត្តដែលមានមិត្តដូចជានាង។
បច្ចុប្បន្នទោះជាក្លាយជាម្តាយមានកូន៣ Cecilia នៅតែរក្សាតំណែងជារាជិនីសម្រស់មិនប្រែប្រួលឡើយ។ បើទោះជានាងមានវ័យខ្ទង់៤០ឆ្នាំ ក៏នាងនៅតែមានរូបរាងក្មេងជាងវ័យ និងភ្លឺចែងចាំង សូម្បីតែកាមេរ៉ាធម្មតា ក៏មិនអាចធ្វើអ្វីដល់រៀមច្បងរូបនេះឲ្យបាក់ស្រុតដែរ។
ទាក់ទងនឹងការងារឯណោះ Cecilia លែងចូលរួមច្រើនក្នុងគម្រោងសិល្បៈទៀតហើយ។ នាងផ្តោតលើអាជីវកម្ម ក្នុងនាមជាអ្នកតំណាងម៉ាកយីហោនានាប៉ុណ្ណោះ។ យោងតាមកាសែតដដែលបានបញ្ចាក់ទៀតថា ទ្រព្យសម្បត្តិសរុបបច្ចុប្បន្នជាកម្មសិទ្ធិរបស់នាង មានលើសពី ៣៨លានដុល្លារទៅហើយ។

គួរម្លឹកជាថ្មីដែរថា កាលពីឆ្នាំ១៩៩៨ Cecilia Cheung បានវិលត្រលប់ចូលទឹកដីហុងកុងវិញ ក្រោយប្រើជីវិតនៅ ប្រទេសអូស្ត្រាលីអស់រយៈកាលជាយូរ ហើយនាងចាប់ផ្តើមអាជីពក្នុងឧស្សាហកម្មកម្សាន្តជាតារាបង្ហាញម៉ូដផ្សាយពាណិជ្ជកម្ម។ ដោយចៃដន្យ នាងត្រូវបានគេរកឃើញដោយស្តេចកំប្លែងហុងកុង គឺលោក Stephen Chow ដោយត្រូវអញ្ជើញឲ្យដើរតួឈ្មោះ Piu Piu ក្នុងរឿង “ស្តេចកំប្លែងទិនហ្វី” ។ តួនាទីនេះហើយដែលធ្វើឲ្យ Cecilia ក្លាយជាតារាស្រីដែលទស្សនិកជនជាច្រើនស្គាល់នាងយ៉ាងគគ្រឹកគគ្រេង។ បន្ទាប់ពីចូលប្រឡូកក្នុងពិភពកម្សាន្តបានតែ ៥ ឆ្នាំប៉ុណ្ណោះ នាងបានឈ្នះពានរង្វាន់ Golden Image Queen Award នៅឆ្នាំ២០០៣ ៕



អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយភាពតូចចិត្តម្ដងទៀតថា បានមរតកតិចជាងគេបង្អស់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


