ព័ត៌មានជាតិ
នាឡិកាធំ និងខ្ពស់ជាងគេនៅកម្ពុជា ចាប់ផ្ដើមដំឡើងជាផ្លូវការដើម្បីទាក់ទាញទេសចរណ៍
នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ រដ្ឋបាលខេត្តកំពតបានរៀបចំពិធីក្រុងពាលីដំឡើងនាឡិកាធំ និងកម្ពស់ខ្ពស់ជាងគេនៅកម្ពុជា។
ពលរដ្ឋ និងជនទេសចរបរទេសរស់នៅខេត្តកំពត បានបង្ហាញក្តីសប្បាយរីករាយយ៉ាងខ្លាំង ព្រោះពួកគាត់យល់ថា សមិទ្ធផលថ្មីនេះនឹងទាក់ទាញទេសចរឲ្យមកលេងខេត្តកំពតកាន់តែច្រើន ជួយលើកកម្ពស់ជីវភាពឲ្យកាន់តែប្រសើរ។

រដ្ឋបាលខេត្តកំពតបានរៀបចំពិធីក្រុងពាលីដំឡើងនាឡិកាធំ និងមានកម្ពស់ខ្ពស់ជាងគេរបស់កម្ពុជា នៅទីតាំងមាត់ព្រែក ក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ក្រោមធិបតីភាព លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធី ម៉ៅធនិន និងមានការអញ្ជើញចូលរួមពីសំណាក់លោក លោកជំទាវ លោក លោកស្រី មន្ត្រីថ្នាក់ដឹកនាំ មន្ទីរអង្គភាពជុំវិញខេត្តផងដែរ។
ពិធីក្រុងពាលីនេះ ធ្វើឡើងក្រោយពេលការស្ថាបនាគ្រិះរបស់នាឡិករួចរាល់ និងស្របពេលដែលសម្ភារៈប្រណិតៗ ដែលបានបញ្ជាទិញពីបរទេស ត្រូវបានដឹកជញ្ជូនមកដល់ទីតាំងដើម្បីដំំឡើង។ កិច្ចសូត្រមន្ត ប្រោះព្រំ ពីថ្នាក់ដឹកនាំសង្ឃ និងកិច្ចបន់ស្រន់ បួងសួងសុំសេចក្តីសុខសព្វសាធុការ ជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ និងក្រុមការងារស្ថានានាឡិកាយក្សនោះ បានប្រព្រឹត្តទៅដោយសេចក្តីសោមនស្សបំផុត។

ប្រជាពលរដ្ឋ និងជនបរទេសរស់នៅខេត្តកំពត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ពួគគាត់ពិតជាសប្បាយចិត្តដែលបានឃើញនាឡិកាកម្ពស់៣៥ ម៉ែត្រ និងមានទំហំមុខកាត់អង្កត់ផ្ចិតជិត១០ម៉ែត្រហើយតាមរចនាបទខ្មែរ ត្រូវបានដំឡើង។
ពួកគាត់បានលើកឡើងថា យ៉ាងយូរ២ខែទៀត ភ្ញៀវទេសចរជាតិ និងភ្ញៀវទេសចរអន្តរជាតិបានមកពីគ្រប់ទិសទី នឹងធ្វើដំណើរទស្សនានៅក្នុងខេត្តកំពត ព្រោះចង់ឃើញនាឡិកាយក្សដែលមានកម្ពស់ខ្ពស់ជាងគេនេះ ជាសមិទ្ធផលជាច្រើនរបស់ខេត្តកំពតដោយផ្ទាល់។ ពួកគាត់ក៏បានថ្លែងអំណរគុណដល់ លោកអភិបាលខេត្ត ដែលតែងតែរិះគិត រកគ្រប់មធ្យោបាយដើម្បីបង្កើតសមិទ្ធផលថ្មីៗ ប្លែកៗ ជួយលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជួយជំរុញសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ។

បើយោងតាមការលើកឡើងរបស់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត នាពេលថ្មីនេះថា រដ្ឋបាលខេត្តកំពតនឹងមានគម្រោងគ្រោងស្ថាបនាស្ពានឆ្លងព្រែកកំពង់បាយមួយបន្ថែមទៀត ដោយយកតាមរចនាបទខ្មែរ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍ផង និងដើម្បីកែលម្អក្រុងកំពត ក៏ដូចជាទាក់ទាញភ្ញៀវទេសចរ និងអ្នកទេសចរផ្សេងៗផង ខណៈដែលគម្រោងស្ថាបនាឆ្នេរសមុទ្រកម្សាន្តដ៏ល្អប្រណិតមួយផ្សេងទៀតនោះ បាននិងកំពុងសិក្សាជិតរួចរាល់ហើយនោះផងដែរ៕
អត្ថបទ៖ ដឹង រ៉ាត់









-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម៥ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


