Connect with us

KPT+

លោក ដួង សុខគា បារម្ភភាសាជាតិធ្លាក់ចុះ ខណៈអ្នកលេងបណ្តាញសង្គមមួយចំនួនប្រើខុសវេយ្យាករណ៍

បានផុស

នៅ

លោក ដួង សុខគា អ្នកសិល្បៈពហុជំនាញបានចេញសារដាស់តឿនកូនខ្មែរ ក៏ដូចជាអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ត្រូវចូលរួមថែរក្សាភាសាជាតិ អក្សរជាតិដោយគោរព និងរក្សាឱ្យបា នគង់វង្សក្នុងតម្លៃខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការកត់សម្គាល់ថា នេះពុំមែនទើបជាលើកទី១ទេដែលតារាប្រុស លោក ដួង សុខគា តែងតែចេញមុខបំផុសស្មារតីយុវជនកូនខ្មែរគ្រប់រូបត្រូវនាំគ្នាចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិ អក្សរជាតិដែលជាកេរដំណែលមរតកដូនតាខ្មែរ។

តួយ៉ាងពេលនេះលោក ដួង សុខគា បានចេញមកបំផុសថា អ្នកប្រើវោហាលើបណ្តាញសង្គមទាំងឡាយ ជួយគិតគូរចូលរួមថែរក្សានូវភាសាជាតិ ទាំងអ្នកលក់អនឡាញ អ្នករាយការណ៍ ។ល។ កុំឱ្យខុសច្រើនពេក។

លោក សុខគា បន្តថា“តើវេយ្យាករណ៍នៅឯណា? ក្មេងៗខាងក្រោយគ្នាគិតថាយើងចាស់ៗនិយាយត្រូវគ្នាតាមយើងហើយគ្នាប្រើភាសាជាតិខ្លួនឯងលែងត្រូវ ហើយបើបែបៗនេះថ្ងៃខាងមុខខ្មែរនិយាយខ្មែរស្តាប់គ្នាលែងបានទំនិញខ្លះខ្ញុំចង់ទិញដល់ពេលបានស្តាប់អ្នកលក់និយាយខ្មែរមួយល្បះខុស បួនប្រាំកន្លែង ធ្វើការៗៗៗ ផងដែរៗ ជាមួយៗៗ ផ្ទាល់ៗៗៗ ខ្ញុំក៏លែងចង់ទិញ លែងចង់មើល”

តារាពហុជំនាញលោក ដួង សុខគា បាននិយាយទៀតថា រកអ្នកចេះឱ្យនិយាយឱ្យទៅបានទេ? និស្សិតរៀនភាសាខ្មែររៀនចប់ច្រើនណាស់បើនិយាយខុសច្រើន បែបនេះ រលាយហើយភាសាយើង សូមជួយគិតគ្នា។

សូមជម្រាបថា លោក ដួង សុខគា ជាតារាអាចសម្តែងបានគ្រប់ទម្រង់ទាំងសម័យ និងបុរាណ ជារឿយៗលោកតែងបង្ហាញពីឆន្ទ:បំផុសស្មារតីដល់យុវជន កូនខ្មែរគ្រប់រូបត្រូវនាំគ្នាដើម្បីចូលរួមថែរក្សាតម្លៃវប្បធម៌ អរិយធម៌ និងភាសាជាតិអក្សរជាតិ៕

ដោយ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម