Connect with us

ជីវិតកម្សាន្ដ

អតីតបវរកញ្ញា លីបង់ Dima Safi ទទួលមរណភាពក្នុងអាយុ៣០ឆ្នាំ ដោយសារគាំងបេះដូង

បានផុស

នៅ

អតីតបវរកញ្ញាលីបង់ Dima Safi និងជាម្ចាស់មកុដ Miss Lebanon Emigrant ២០២៧ បានទទួលមរណភាពក្នុងអាយុ ៣០ឆ្នាំ បន្ទាប់ពីទទួលរងនូវការគាំងបេះដូងភ្លាមៗកាលពីថ្ងៃអាទិត្យ​​ ខណៈដែលដំណឹងនៃការស្លាប់របស់រូបនាង ធ្វើឲ្យក្រុមគ្រួសារ​និងទស្សនិកជនមានការតក់ស្លុតជាខ្លាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមចុះផ្សាយពី ​​Noskhabar បានដកស្រង់ខ្លឹមសារពីក្លឹបអ្នកគាំទ្របវរកញ្ញាលីបង់នៅលើ Instagram Stories ដោយធ្វើការប្រកាសដំណឹងនៃការស្លាប់របស់នាង ក៏ជំរុញឲ្យមានទុក្ខសោកយ៉ាងខ្លាំងក្នុងចំណោមអ្នកគាំទ្រ និងអ្នកតាមដានរបស់នាង។ ជាមួយគ្នានោះដែរ អ្នកគាំទ្របានផ្ញើសារនៅលើ Instagram របស់ Diada Safi ដោយអធិស្ឋានសុំឲ្យបវរកញ្ញារូបនេះសម្រាកដោយសន្តិភាពនៅទីកន្លែងថ្មី។

ដោយឡែក យោងទៅតាមសារព័ត៌មានអារ៉ាប់ Arbaha បានបញ្ចាក់ឲ្យដឹងថា Safi បានឈ្នះពានរង្វាន់របស់បវរកញ្ញាប្រទេសចិននៅឆ្នាំ ២០១៧ បវរកញ្ញាលីបង់អន្តរជាតិនៅឆ្នាំ ២០១៧ និងបានប្រកួតប្រជែងក្នុងកម្មវិធីបវរកញ្ញាអន្តរជាតិនៅប្រទេសជប៉ុន។

មិនត្រឹមប៉ុណ្ណឹងទេ អតីតបវរកញ្ញារូបនេះ បានបញ្ចប់ថ្នាក់អនុបណ្ឌិតពីរ គឺមួយផ្នែកអាហារូបត្ថម្ភ និងមួយទៀតផ្នែកទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។ នាងបានឈ្នះពានរង្វាន់ “Miss Lebanon Emigrant” ក្នុងឆ្នាំ ២០១៧ ក្នុងអំឡុងពេលពិធីមួយដែលធ្វើឡើងនៅ Antalya ប្រទេសទួកគី៕

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាកូរ៉េ ៥ រូប ធ្លាប់ជម្នះព្យាបាលជំងឺមហារីកដ៏កាចសាហាវ រហូតជាសះស្បើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ៨ នាទីutes មុន

អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃ ជុំវិញទានថៃដើរជាន់មីននៅឯព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

ព័ត៌មានជាតិ២ ម៉ោង មុន

ព្រះមេគណខេត្តបាត់ដំបង និងជាព្រះនាយកពុទ្ធិកវិទ្យាល័យ អ៊ឹង ធួង ទទួលអនិច្ចធម្ម ក្នុងព្រះជន្មាយុ៨៨ ព្រះវស្សាដោយជរាពាធ

Sokha Hotels

ព័ត៌មានពេញនិយម