ព័ត៌មានជាតិ
ខេត្តត្បូងឃ្មុំ ទទួលបានផ្លូវក្រាលកៅស៊ូ DBST ១ ខ្សែ ប្រវែងជាង ១២ គីឡូម៉ែត្រ ពីក្រសួងសាធារណការ
ខេត្តត្បូងឃ្មុំ បានទទួលសមិទ្ធផលដ៏ថ្មីសន្លាង ១ ទៀតហើយ គឺផ្លូវក្រាលកៅស៊ូ DBST ១ ខ្សែ មានប្រវែងជាង ១២ គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ៧៣ ត្រង់ចំណុចរង្វង់មូលស្រុកតំបែរ ខេត្តត្បូងឃ្មុំ មកភ្ជាប់ជាមួយផ្លូវកៅស៊ូ DBST លេខ ៧១C ដែលរត់ចេញពីទីរួមខេត្តត្បូងឃ្មុំ ទៅស្ពានសាងស្នេហ៍ក្រូចឆ្មារ ស្ទឹងត្រង់។

ផ្លូវ ១ ខ្សែនេះ កំពុងតែទាក់ទាញចំណាប់អារម្មណ៍ និងបម្រើសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋដែលបានធ្វើដំណើរលើដងវិថី ១ នេះ យ៉ាងខ្លាំង ដោយសារតែនៅអមសងខាងផ្លូវនេះ មានដំណាំចម្ការស្វាយចន្ទី និងដំណាំកៅស៊ូ ដែលកសិករដាំអមសងខាងផ្លូវ ដុះរត់ជួរយ៉ាងរមិញគួរឲ្យចង់គយគន់។
ប្រជាពលរដ្ឋដែលកំពុងសាងសង់ផ្ទះនៅអមសងខាងផ្លូវនេះ បានឲ្យដឹងថា តំបន់នេះកាលពីជំនាន់រដ្ឋកម្ពុជា ជាព្រៃជម្រករបស់ទាហានខ្មែរក្រហម ហើយជាតំបន់សមរភូមិក្ដៅរវាងកងទ័ពរដ្ឋកម្ពុជា និងកងទ័ពខ្មែរក្រហមផងដែរ គ្មានប្រជាពលរដ្ឋណាហានចូលមកតំបន់នេះទេ។

ប្រជាពលរដ្ឋបន្តថា ក្រោយពីយុទ្ធសាស្ត្រឈ្នះៗ របស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា តំបន់នេះក្លាយជាតំបន់កសិកម្មដ៏មានសក្ដានុពលរបស់ស្រុកតំបែរ រហូតមកដល់បច្ចុប្បន្នមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តំបន់នេះ មានវិថីដ៏ស្រស់ឆើតឆាយ ១ ខ្សែនេះ បានប្រែក្លាយបន្ថែមមួយផ្នែកទៀត គឺទៅជាតំបន់សេដ្ឋកិច្ចលើវិស័យអចលនទ្រព្យ គឺដីរបស់ប្រជាពលរដ្ឋនៅអមសងខាងផ្លូវនេះឡើងថ្លៃគួរកត់សម្គាល់។
លោក សុខ សារិទ្ធ អភិបាលស្រុកតំបែរ បានឲ្យដឹងថា ផ្លូវកៅស៊ូ ១ ខ្សែនេះ មានប្រវែង ១២,៦០០ គីឡូម៉ែត្រ គិតចម្ងាយរត់នៅក្នុងស្រុកតំបែរ ដែលជាខ្នែងផ្លូវ ៧១C កាត់ឃុំចំនួន ២ គឺឃុំគោកស្រុក និងឃុំតំបែរ និងភូមិចំនួន ៥ ភូមិ រួមមានភូមិជ័យសែន ភូមិតំបែរ ភូមិជ័យសម្បត្តិ ភូមិដូនមាស និងភូមិត្រពាំងឈូក ហើយផ្លូវនេះកសាងឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន៕
អត្ថបទ ៖ សាន វិឡែម



-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


