ព័ត៌មានជាតិ
ក្រុមហ៊ុនចិនដ៏ធំមួយប្រាប់មន្រ្តីកម្ពុជា ពីគម្រោងវិនិយោគសាងសង់រោងចក្រស៊ីម៉ងត៍នៅកម្ពុជា
នៅក្នុងជំនួបជាមួយមន្រ្តីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រុមហ៊ុនវិនិយោគដ៏ធំមួយរបស់ចិន បានបង្ហាញការចាប់អារម្មណ៍ ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេស ការគិតគួរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។
ក្នុងជំនួបពិភាក្សាការងារជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០២៤ ប្រតិភូវិនិយោគដឹកនាំដោយលោក Wensheng Chen ប្រធានក្រុមហ៊ុន Jiangxi Provincial Building Material Group បានលើកពីគោលបំណងនៃដំណើរទស្សនកិច្ចនៅកម្ពុជាគឺដើម្បីសិក្សាស្វែងយល់បន្ថែមអំពីបរិស្ថានវិនិយោគនៅកម្ពុជា ពិសេសការគិតគួរពីគម្រោងបង្កើតរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា។

ជាការឆ្លើយតប លោក ជា វុទ្ធី បានបង្ហាញការគាំទ្រចំពោះគម្រោងវិនិយោគបង្កើត រោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលនឹងចូលរួមចំណែកជំរុញការអភិវឌ្ឍឧស្សាហកម្មកម្ពុជា ពិសេសវិស័យសំណង់។ យ៉ាងណា តាមរយៈគម្រោងវិនិយោគនេះ លោកបានស្នើឱ្យក្រុមហ៊ុនត្រូវមានការគិតគូរពីការចូលរួមកាត់បន្ថយការបំពុលបរិស្ថានជាអតិបរមា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក៍ដូចជាការប្រើប្រាស់ថាមពលស្អាត។
ជាមួយការប្រកាសគាំទ្រពេញទំហឹង លោក ជា វុទ្ធី បានថ្លែងទៀតថា គណៈកម្មាធិការវិនិយោគកម្ពុជារង់ចាំក្នុងផ្តល់កិច្ចសម្រួលគ្រប់បែបយ៉ាង ជូនក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា។

បើតាមសមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា បច្ចុប្បន្នមានរោងចក្រស៊ីម៉ង់ដ៍ចំនួន ៥ កំពុងដំណើរការនៅកម្ពុជា ក្នុងនោះមានរោងចក្រស៊ីម៉ង់ដ៏ កំពត ស៊ីមេន ខូអិលធីឌី (Kampot Cement Co., Ltd) រោងចក្រស៊ីម៉ងតិ៍កម្ពុជា ចក្រីទីង (Cambodia Cement Chakreyting Co., Ltd) រោងចក្រស៊ីម៉ង់តិ៍ ជីប ម៉ុង អ៊ិនស៊ី ស៊ីមេន ខបភើរេស៊ិន (Chip Mong Insee Cement Corporation) រោងចក្រស៊ីម៉ងត៍ បាត់ដំបង ខនស៍ ស៊ីមេន លីមីធីត និងរោងចក្រស៊ីម៉ង់តិ៍ថៃប៊ុនរ៉ុង។
ក្រសួងរ៉ែ និងថាមពល បនឱ្យដឹងថា បច្ចុប្បន្នកម្ពុជាអាចផលិតបានប្រមាណ ៩ លានតោនក្នុងមួយឆ្នាំ និងមានរោងចក្រ ២ ទៀតនឹងបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០២៥ខាងមុខ។

កាលពីឆ្នាំ ២០២៣ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីឱ្យក្រុមហ៊ុន Dongfang Junma Cement Co., Ltd បង្កើតរោងចក្រផលិតស៊ីម៉ងត៍ ដែលមានទីតាំងស្ថិតនៅឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបងក្រោមទុនវិនិយោគប្រមាណ ៩៥ លានដុល្លារ។
ការវិនិយោគរបស់ក្រុមហ៊ុន Dong-fang Junma Cement Co., Ltd នៅខេត្តបាត់ដំបងនឹងក្លាយជាក្រុមហ៊ុនទី ៦ ដែលវិនិយោគលើរោងចក្រផលិតស៊ីម៉ងត៍នៅកម្ពុជា ដែលរោងចក្រនេះនឹងជួយលើកកម្ពស់ផលិតកម្មស៊ីម៉ងត៍ក្នុងស្រុកមួយកម្រិតទៀត។
ដោយឡែក នៅខេត្តកំពង់ស្ពឺក៏នឹងមានរោងចក្រផលិតស៊ីម៉ង់ដ៍ដ៏ធំមួយ ដែលវិនិយោគទឹកប្រាក់ជាង ២០០ លានដុល្លារ។ នេះបើតាមការបង្ហើបពីអតីតនាយករដ្ឋមន្រ្តីកម្ពុជា សម្តេច តេជោ ហ៊ុន សែន នៅក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រកាត់ដេរ នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៣។
អតីតនាយករដ្ឋមន្រ្តីកម្ពុជាបានគូសបញ្ជាក់ថា ខេត្តកំពង់ស្ពឹមិនមែនគ្រាន់តែមានរោងចក្រកាត់ដេរប៉ុណ្ណោះទេ ប៉ុន្តែក៏មានរោងចក្រផលិតស្ករស រោចចក្រដំឡើងរថយន្ត ហើយមិនយូរទៀតទេនឹងមានរោងចក្រផលិតស៊ីម៉ង់ដ៍ ដែលមានសមត្ថភាពផលិតបានជាង ២ លានតោនក្នុងមួយឆ្នាំ ដែលនឹងធ្វើឱ្យខេត្តកំពង់ស្ពឹក្លាយជាខេត្តផ្គង់ផ្គង់ស៊ីម៉ង់ដ៍ដ៏ធំមួយសម្រាប់ការសាងសង់នៅទូទាំងប្រទេស៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ជោគជ័យលើសពីការរំពឹងទុក! OPPO Reno14 Series 5G First Sale Event មានមនុស្សចូលរួមច្រើនធ្វើឲ្យកក្រើកពេញផ្សារ AEON MALL តែម្តង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ