ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន កោតសើរ និងផ្តល់កម្លាំងចិត្តចំពោះយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានសម្តែងនូវការដឹងគុណកោតសើរ និងផ្តល់កម្លាំងចិត្តចំពោះយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ ដែលបានលះបង់សាច់ឈាមស្រស់ដើម្បីចូលរួមរំដោះប្រទេសជាតិមាតុភូមិផ្តួលរំលំរបបប៉ុលពតប្រល័យពូជសាសន៍យុងឃ្នងបានទាំងស្រុង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈពេលដឹកនាំកិច្ចប្រជុំក្រុមការងារគណៈយុទ្ធមិត្តជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ នាព្រឹកថ្ងៃសុក្រ ១១រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ នៅអគារ២០២០ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។
នាយឧត្តមសេនីយ៍ សៅ សុខា អនុប្រធានគណៈយុទ្ធមិត្ត ជំនាន់បម្រើកងទ័ពឆ្នាំ១៩៧៨ បានរាយការណ៍អំពីវឌ្ឍនៈភាពរបស់គណៈយុទ្ធមិត្តជំនាន់ បម្រើកងទ័ពឆ្នាំ១៩៧៨ និងលើកឡើងអំពីបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ។

សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរគុណ ចំពោះក្រុមការងារដែលបានខិតខំពេញការងារយ៉ាងសស្រាក់សស្រាំនាពេលន្លងមក និងបានស្នើសុំឱ្យក្រុមការងារនៅតែបន្តរក្សាបាននូវការចែករំលែក ការរក្សាបាននូវប្រពៃណីថែទាំគ្នា រក្សាបាននូវសាមគ្គីភាពផ្ទៃក្នុងបានល្អ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានប្រគល់ភារកិច្ចជូនឧត្តមសេនីយ៍ អេង ហ៊ី និងនាយឧត្តមសេនីយ៍ នាង សាត ធ្វើការទំនាក់ទំនងជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីសិក្សាអំពីនីតិវិធីបន្តអនុវត្តន៍៕
អត្ថបទ៖ វិមាន



-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


