ព័ត៌មានជាតិ
កម្ពុជា មានសហគ្រាសជាង ៤ ម៉ឺន ៤ ពាន់ និង កម្មករជាង ១ លាន ៧ សែននាក់ មានប្រាក់ឈ្នួលប្រចាំឆ្នាំជាង ៥ ពាន់លានដុល្លារ
កម្ពុជា មានសហគ្រាសគ្រឹះស្ថាន ប្រមាណជាង ៤ ម៉ឺន ៤ ពាន់កន្លែង ដោយមានកម្មករ-និយោជិតជាង ១ លាន ៧ សែននាក់ នៅទូទាំងប្រទេស និងមានប្រាក់ឈ្នួលប្រចាំឆ្នាំជាង ៥ ពាន់លានដុល្លារ បានជួយលើកស្ទួយជីវភាពរស់នៅកាន់តែប្រសើរ រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិកាន់តែរីកចម្រើន។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍នៅរសៀលថ្ងៃទី ៣០ សីហ នេះថា ក្រសួងបានធ្វើបច្ចុប្បន្នភាពសហគ្រាស គ្រឹះស្ថាន តាមប្រព័ន្ធផ្ទាល់ ផ្លាស់ប្ដូរទិន្នន័យកម្ពុជា CamDX និង ផ្ទាលទិន្នន័យ LACMS មានសហគ្រាសសរុបចំនួន ៤៤ ៤១៧ សហគ្រាស និងមានកម្មករ-និយោជិតសរុប ចំនួន ១ ៧៩២ ៧៩១ នាក់ (ស្រី ១ ០៧៤ ៩៧៩ នាក់) គិតត្រឹមឆមាសទី ១ ឆ្នាំ ២០២៤ ក្នុងនោះ វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបមានចំនួន ១ ៥៣៨ សហគ្រាស គ្រឹះស្ថាន និងមានកម្មករ-និយោជិតសរុបចំនួន ៩១៣ ០១៧ នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៨៨ ពាន់លានដុល្លារអាមេរិក និងវិស័យក្រៅពីកាត់ដេរមានចំនួន ៤២ ៨៧៩ សហគ្រាស គ្រឹះស្ថាន និង មានកម្មករ-និយោជិតសរុបចំនួន ៨៧៩ ៧៧៤ នាក់ ដោយបានប្រាក់ឈ្នួលប្រចាំឆ្នាំប្រមាណ ២,៦៤ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង បើធៀបនឹងឆមាសទី ១ ឆ្នាំ ២០២៣ កន្លងទៅ។

លោក កត្តា អ៊ន បានបន្តថា ការកើនឡើង នៃចំនួនសហគ្រាសគ្រឹះស្ថាននេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្តល់ឱកាសការងារធ្វើជូនដល់ប្រជាពលរដ្ឋបង្កើនប្រាក់ចំណូលលើកស្ទួយជីវភាពក្រុមគ្រួសារកាន់តែល្អប្រសើរ ក៏ដូចជាចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិកាន់តែរីកចម្រើនផងដែរតាមរយៈការបោះទុនវិនិយោគនានា៕
អត្ថបទ ៖ សំអឿន


-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៦ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ២២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអភិបាលក្រុងញូយ៉ក ប្រកាសរកវិធីចាប់ខ្លួនលោក ណេតាន់យ៉ាហ៊ូ ទៅប្រឈម ICC ដែលផ្ទុយពីនយោបាយរបស់ លោក ត្រាំ


