ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីចង់ផ្លាស់ប្តូរទីតាំងកំពង់ផែនាំចូល ទៅកាន់ភាគខាងកើតប្រទេស ដើម្បីកាត់បន្ថយការនាំចូល
ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ី នៅតែវាយតម្លៃលើសំណើរផ្លាស់ប្តូរទីតាំងកំពង់ផែនាំចូលពីកោះជ្វាទៅកាន់តំបន់ភាគខាងកើតនៃប្រទេស ដែលជាវិធានការមួយក្នុងគោលបំណងដោះស្រាយបញ្ហាលំហូរចូលនៃទំនិញសំខាន់ៗ និងជំរុញការប្រកួតប្រជែងក្នុងឧស្សាហកម្មក្នុងស្រុក។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីពេលថ្មីៗនេះ។

អគ្គនាយកនៃពាណិជ្ជកម្មក្នុងស្រុក លោក Moga Simatupang បានមានប្រសាសន៍ថា ការសម្រេចចិត្តនេះតម្រូវឱ្យមានការវិភាគយ៉ាងហ្មត់ចត់ និងការវាយតម្លៃផលប៉ះពាល់ផ្នែកនិយតកម្ម (RIA) មុនពេលការសម្រេចចិត្តចុងក្រោយណាមួយត្រូវបានធ្វើឡើង។
លោកថ្លែងកាលពីថ្ងៃពុធថា៖ «វានៅតែស្ថិតក្រោមការត្រួតពិនិត្យ។ យើងត្រូវដឹកនាំ RIA ដើម្បីកំណត់ថាតើវាចាំបាច់ឬអត់ ហើយលទ្ធផលនឹងទៅជាយ៉ាងណា»។
កន្លងមក រដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Zulkifli Hasan បានស្នើឱ្យផ្លាស់ប្តូរច្រកនាំចូលពីកោះជ្វាទៅកាន់តំបន់ភាគខាងកើត ដើម្បីបង្កើនថ្លៃដឹកជញ្ជូន និងអាចកាត់បន្ថយលំហូរនៃទំនិញនាំចូល។

សំណើដែលផ្តោតលើមុខទំនិញចំនួន៧មុខនេះ គ្របដណ្ដប់លើផលិតផលវាយនភ័ណ្ឌ សេរ៉ាមិច ស្បែកជើង សម្លៀកបំពាក់ដែលផលិតរួច គ្រឿងសំអាង អេឡិចត្រូនិក និងសំលៀកបំពាក់ផ្សេងទៀត ហើយវាត្រូវបានពិភាក្សាជាមួយរដ្ឋមន្ត្រីឧស្សាហកម្ម លោក Agus Gumiwang Kartassmita ដែលគាំទ្រផែនការសម្រាប់សក្តានុពលរបស់ឥណ្ឌូណេស៊ីក្នុងការពង្រឹងឧស្សាហកម្មក្នុងស្រុក។
បើតាម Jakarta Globe កំពង់ផែថ្មីអាចសាងសង់ឡើងនៅក្រុង Sorong នៅខេត្ត West Papua ក្រុង Bitung នៅខេត្ត North Sulawesi និងក្រុង Kupang នៅខេត្ត East Nusa Tenggara ជាដើម៕
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


