ព័ត៌មានជាតិ
ក្រសួងយុត្តិធម៌ រៀបចំសិក្ខាសាលា ពង្រឹងសមត្ថភាពចៅក្រម ក្នុងការកំណត់ចំណុចវិវាទ
ក្រសួងយុត្តិធម៌ និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) សហការរៀបចំសិក្ខាសាលាសម្រាប់ចៅក្រម ស្តីពី “ការសរសេរសាលក្រមដោយផ្តោតលើការកំណត់ចំណុចវិវាទ” ក្នុងបរិបទរដ្ឋប្បវេណី ដើម្បីលើកកម្ពស់សមត្ថភាពចៅក្រម ដែលកំពុងបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ ២០២៤ ក្រោមសហអធិបតីភាពលោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជានាយកគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌ ជំហានទី៦ និង លោក SANUI Kazumasa ប្រធានតំណាង (JICA) ប្រចាំកម្ពុជា។
សិក្ខាសាលានេះ មានការចូលរួមពីចៅក្រមតុលាការកំពូល, ចៅក្រមនៃសាលាឧទ្ធរណ៍តំបន់ទាំងបួន, ចៅក្រមមកពីសាលាសាលាដំបូងរាជធានី-ខេត្តនៅទូទាំងប្រទេស សរុបចំនួន ៩០ រូប។

សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយការសម្របសម្រួលពី បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ ថ្ងៃ ដោយមានគោលបំណងសំខាន់ចំនួន ២ គឺ (ទី១)-ដើម្បីជាការពង្រឹង និងលើកកម្ពស់សមត្ថភាពចៅក្រម ដែលកំពុងបម្រើការងារនៅតាមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ តាមរយៈការបណ្តុះបណ្តាលបន្ត និង(ទី២)-ចូលរួមចំណែកក្នុងការពង្រឹង និងលើកកម្ពស់គុណភាពនៃសេចក្តីសម្រេចរបស់តុលាការ។

ថ្លែងក្នុងឱកាសនេះ លោក ជិន ម៉ាលីន បានលើកឡើងអំពីគុណតម្លៃ និងថ្លែងអំណរគុណចំពោះទីភ្នាក់ងារ JICA តាមរយៈគម្រោងអភិវឌ្ឍន៍វិស័យច្បាប់ និងយុត្តិធម៌នេះ ដែលបានអនុវត្តរយៈពេលជាង ២៤ ឆ្នាំកន្លងមកនេះ។
លោកបញ្ជាក់ថា៖« គិតចាប់តាំងពីការអនុវត្តជំហានទី១ នៅឆ្នាំ១៩៩៩ មកដល់ពេលបច្ចុប្បន្នឈានដល់ការអនុវត្តជំហានទី៦ នេះ បានធ្វើការកសាងនូវប្រព័ន្ធច្បាប់រដ្ឋប្បវេណីមួយយ៉ាងពេញលេញដល់កម្ពុជា ព្រមទាំងការបណ្តុះបណ្តាលកសាងសមត្ថភាពមន្ត្រីអនុវត្តច្បាប់របស់កម្ពុជា ដើម្បីធានាបាននូវប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្នុងវិស័យរដ្ឋប្បវេណី»៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៤ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១៣ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៤ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២០ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


