សេដ្ឋកិច្ច
យុវជនម្នាក់ យកស្លឹកពោត និងស្លឹកទ្រាំង កែច្នៃធ្វើកម្រងផ្កា បង្កើនចំណូលជួយកសិករ
យុវជនម្នាក់ យកស្លឹកពោត និងស្លឹកទ្រាំង កែច្នៃធ្វើកម្រងផ្កា និងផ្កាសម្រាប់តុបតែងលម្អ រួមចំណែកជួយកសិករក្នុងមូលដ្ឋាន ក្រៅពីការងារស្រែចម្ការរបស់ពួកគាត់ បានថែមមួយកម្រិតទៀត។

ជាម្ចាស់ហាងផ្កាខ្មែរ ស្ថិតនៅរាជធានីភ្នំពេញ លោក វង់ ហិរញ្ញនិយុទ្ធ បានប្រាប់ កម្ពុជាថ្មី ថា ដំបូងឡើយជំនាញកែច្នៃផ្កានេះ រូបលោក មិត្តភក្ដិ គ្រាន់តែបាននាំគ្នាធ្វើសាកល្បងដាក់លក់ធម្មតាតែប៉ុណ្ណោះ ខណៈដែលក្នុងឆ្នាំ២០១៩ ជំងឺកូវីដ-១៩ ក៏បានផ្ទុះឡើង ទើបជំរុញឱ្យរូបលោក និងសមាជិកផ្សេងទៀតបានចាប់ផ្ដើមអាជីវកម្មមួយនេះឡើងមក។

និយុទ្ធ បន្តថា ចូលមកដល់ឆ្នាំ ២០២០ រូបលោក និងសមាជិក បាននាំគ្នាទៅលេងមិត្តភក្ដិនៅឯភូមិមួយស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ហើយក៏បានមើលឃើញថាទីនោះសម្បូរដំណាំពោត និងដើមទ្រាំង ផងនោះ លោកក៏បាននឹកឃើញគំនិតមួយដោយជ្រើសរើសស្លឹកពោត និងស្លឹកទ្រាំង មកកែច្នៃ និងជួយបង្រៀនជំនាញកែច្នៃផ្កានេះ ដល់កសិករក្នុងមូលដ្ឋាន ឱ្យចេះធ្វើកម្រងផ្កា និងផ្កាលម្អគេហដ្ឋាន ដើម្បីឱ្យសកសិករក្នុងសហគមន៍នេះ អាចស្វែងរកប្រាក់ចំណូលបានមួយកម្រិត។

និយុទ្ធ បានបន្ថែមទៀតថា ទម្រាំតែកសិករបានចេះ និងយល់ដឹងពីអត្ថប្រយោជន៍នៃស្លឹកពោត និងស្លឹកទ្រាំងនេះ លោក និងសមាជិក២នាក់ទៀត បានលះបង់ពេលវេលារយៈពេលជាង១ឆ្នាំ ដើម្បីបង្រៀនឱ្យពួកគាត់ពិសេសមនុស្សចាស់ ជនមានពិការភាព ដែលរស់នៅសហគមន៍ ឱ្យចេះជំនាញនេះ អាចធ្វើការបង្កើនប្រាក់ចំណូលជួយគ្រួសារ ដោយពុំចាំបាច់ទៅធ្វើការឆ្ងាយពីផ្ទះ។

ជាអតីតនិស្សិតជំនាញសណ្ឋាគារ និងបដិសណ្ឋារកិច្ច និយុទ្ធ ជាមនុស្សម្នាក់ដែលមានចំណង់ចំណូលចិត្តដើរកម្សាន្តបែបទេសចរណ៍គ្រប់ទិសទី ទើបបណ្ដោលឱ្យរូបលោក បានផ្លាស់ប្ដូរក្ដីស្រមៃពីមគ្គទេសក៏ទេសចរណ៍ក្នុងខេត្តសៀមរាប មកជាម្ចាស់ហាងផ្កាមួយក្នុងរាជធានីភ្នំពេញ នាពេលបច្ចុប្បន្នដោយមិនបានព្រៀងទុកមុនទាល់តែសោះ។

និយុទ្ធ បានបញ្ជាក់ទៀតថា សម្រាប់ពេលបច្ចុប្បន្ន ផលិតផលផ្កាពីស្លឹកពោត និងស្លឹកទ្រាំងនេះ កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រជាជនខ្មែរ ដោយសារតែគុណភាព និងសោភ័ណ របស់ផ្កាទាំងនេះ ក៏បានសម្រិតសម្រាំងយ៉ាងប្រណិត ប្រកបដោយទំនុកចិត្តខ្ពស់ពីបងប្អូនប្រជាសហគមន៍ ផងដែរ។

និយុទ្ធ បានប្រាប់ឱ្យដឹងទៀតថា ជាចក្ខុវិស័យទៅថ្ងៃអនាគត លោក និងសមាជិកក្នុងហាងផ្កាប្រមាណជាង២០នាក់ទៀត ក៏គ្រោងនឹងចុះទៅជួយបង្រៀនប្រជាកសិករនៅតាមតំបន់ផ្សេងៗទៀត ឱ្យចេះជំនាញកែច្នៃស្លឹកពោត និងស្លឹកទ្រាំង ដើម្បីកែច្នៃធ្វើជាផ្កាឱ្យបានច្រើនជាងនេះទៀត សម្រាប់ចូលរួមជួយកសិករឱ្យមានការងារបន្ថែម ក្រៅពីការងារស្រែចម្ការរបស់ពួកគាត់៕



អត្ថបទ ៖ សួស សិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៤ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៦ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


