ចរាចរណ៍
នគរបាលរាជធានី នឹងបញ្ជូនខ្លួនលោក ម៉ៃ សុគន្ធ ទៅតុលាការនៅរសៀលថ្ងៃទី៦នេះដើម្បីអនុវត្តច្បាប់
កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងបញ្ជូនខ្លួនលោក ម៉ៃ សុគន្ធ តារាចម្រៀង និងសម្ដែងទៅសាលាដំបូងរាជធានៅភ្នំពេញនៅរសៀលថ្ងៃទី៦ កញ្ញានេះ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីបង្កគ្រោះថ្នាក់ចរាចរណ៍ក្រោយឥទ្ធិពល់ជាតិស្រវឹង។ នេះបើតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋានគរបាលរាជធានីភ្នំពេញ ប្រាប់ កម្ពុជាថ្មី នៅមុននេះបន្តិច។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បញ្ជាក់ថា ការបញ្ជូនខ្លួនជនបង្កគ្រោះថ្នាក់ចរាចរណ៍ឈ្មោះ ម៉ៃ សុគន្ធ នេះ គឺធ្វើឡើងតាមបទបញ្ជាផ្ទាល់របស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់ ពាក់ព័ន្ធការបើកបរក្នុងស្ថានភាពស្រវឹងក្នុងល្បឿនលឿន។ អ្នកនាំពាក្យរូបនេះបន្ថែមថា នីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌គឺមានសិទ្ធសួរនាំរយៈពេល៤៨ម៉ោងដើម្បីស៊ើបអង្កេតស្រាវជ្រាវ និងបញ្ជូនទៅតុលាការតាមនីតិវិធី។
លោកវរសេនីយ៍ឯក សំ វិច្ឆិកា ក៏បានសង្កត់ធ្ងន់ថា ការងារនេះសមត្ថកិច្ចត្រូវតែពង្រឹងការអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់ គត់មុត ច្បាស់លាស់ដើម្បីឲ្យប្រជាពលរដ្ឋទូទៅចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកក្នុងការកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបញ្ហានេះជាបញ្ហារស៊ើបពីមួយថ្ងៃទៅមួយថ្ងៃបានបង្កគ្រោះថ្នាក់បាត់បង់អាយុជីវិតប្រជាពលរដ្ឋ បង្ករបួសស្នាម និងខូចខាតទ្រព្យសម្បត្តិសាធារណៈជាដើម្បី។

សូមរំលឹកថា លោក ម៉ៃ សុគន្ធ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខប្រដេញឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ពីព្យាយាមបើករថយន្ដគេចវេសពីគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងគ្រឿងស្រវឹង នៅចំណុចមុខផ្សារបឹងបៃតង រហូតបង្កគ្រោះថ្នាក់ចរាចរណ៍បុកម៉ូតូកង់បី២គ្រឿង របួស២នាក់ និងខូចខាតរបាំងថ្មមួយចំនួន។

ក្រោយពីឃាត់ខ្លួន លោក ម៉ៃ សុគន្ធ ត្រូវបានសមត្ថកិច្ចជំនាញរកឃើញបើកបរក្រោយឥទ្ធិពលជាតិស្រវឹង០. ៦០មីលីលីត្រខ្យល់ដែលជាកម្រិតជាតិអាល់កុលខ្ពស់ល្មើសនឹងច្បាប់ចរាចរណ៍ផ្លូវគោកដែលមានការផាកពិន័យ៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


