ព័ត៌មានជាតិ
អភិបាលខេត្តកោះកុង ប្រាប់អភិបាលថ្មីក្រុងខេមរភូមិន្ទ ធ្វើទំនើបកម្មស្ថាប័នរដ្ឋដើម្បីជំរុញល្បឿននៃការអភិវឌ្ឍមូលដ្ឋាន
លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានលើកទឹកចិត្តដល់អភិបាលថ្មីក្រុងខេមរភូមិន្ទ ចូលរួមធ្វើអភិបាលកិច្ចល្អ និងទំនើបកម្មក្នុងស្ថាប័នរដ្ឋប្រកបដោយសមត្ថភាព ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីជំរុញល្បឿននៃការអភិវឌ្ឍន៍មូលដ្ឋានកាន់តែជឿនលឿន។ ការលើកទឹកចិត្តនេះ ធ្វើឡើងក្នុងពិធីប្រកាសឡើងកាន់តែមុខតំណែងរបស់លោក ភូថង សេរីវុឌ្ឍី ជាអភិបាលថ្មីក្រុងខេមរភូមិន្ទ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ សាលាប្រជុំក្រុង។

លោកស្រីអភិបាលខេត្ត បានលើកឡើងថា ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ លើការសម្រេចបាននូវចក្ខុវិស័យ កម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រុងខេមរភូមិន្ទ គប្បីយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសន្តិភាព ស្ថេរភាពនយោបាយ ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមជូនពលរដ្ឋ។
លោកស្រី អះអាងថា មូលហេតុដែលតម្រូវការឱ្យរួមគ្នាការពារសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម គឺជាបុរេលក្ខខណ្ឌលើការធានាឱ្យបាននូវការអភិវឌ្ឍ ក៏ដូចជាអនុវត្តគោលនយោបាយសេដ្ឋកិច្ចបើកចំហ ការលើកកម្ពស់វិស័យឯកជន ពង្រឹងភាពជាម្ចាស់ និងដៃគូ សម្រាប់កិច្ចសហការកៀរគរសេដ្ឋកិច្ចហិរញ្ញវត្ថុ សម្ភារៈ ព្រមទាំងចំណេះដឹងបម្រើដល់ការអភិវឌ្ឍន៍សង្គមជាតិ។

ទន្ទឹមនោះដែរ លោកស្រីអភិបាលខេត្ត ក៏បានប្រាប់ដល់អភិបាលថ្មីក្រុងខេមរភូមិន្ទ ត្រូវបន្តទប់ស្កាត់ និងបង្រ្កាបរាល់សកម្មភាពរបស់ក្រុមជ្រុលនិយមដែលចង់បំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍កំពុងមានសព្វថ្ងៃ ដោយមិនឱ្យក្រុម ឬជនណាមួយមកបំផ្លាញបាននោះទេ។ លោកស្រីថា ក្រុមជ្រុលនិយមទាំងនោះ កំពុងតែញុះញុង់ក្លែងព័ត៌មានផ្ទុយពីការពិត ដោយយកលេសពីបញ្ហតំបន់អភិវឌ្ឍន៍ត្រីកោណ កម្ពុជា ឡាវ និងវៀតណាម ចង់ធ្វើបដិវត្តន៍ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
ចំណែក លោក ភូថង សេរីវុឌ្ឍី អភិបាលថ្មីនៃក្រុងខេមរភូមិន្ទ ដែលត្រូវជាប្អូនប្រុសរបស់លោកស្រីអភិបាលខេត្តផងនោះ បានប្តេជ្ញាចិត្តថា នឹងខិតខំជំរុញការអនុវត្តគោលនយោបាយភូមិឃុំ-សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងបង្ការទប់ស្កាត់ បង្រ្កាបបទល្មើសនានាក្នុងមូលដ្ឋានផងដែរ។

លោកអភិបាលថ្មីក្រុងខេមរភូមិន្ទ បន្តទៀតថា លោកទទួលយករាល់មតិយោបល់នានា ដើម្បីមកពិចារណាកែលម្អឱ្យប្រសើរ ដើម្បីមានជាមូលដ្ឋានបន្ថែមក្នុងការដឹកនាំ ចាត់ចែងការងារដោះស្រាយអោយបានទាន់ពេលវេលា តបតាមតម្រូវការរបស់ប្រជាពលរដ្ឋ។ មិនតែប៉ុណ្ណោះទេ លោកប្តេជ្ញាការពារដាច់ខាននូវការថែរក្សាសុខសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍបច្ចុប្បន្ន តាមអ្វីដែលជាការណែនាំរបស់លោកស្រីអភិបាលខេត្ត៕


អត្តបទ៖សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


