ព័ត៌មានជាតិ
រដ្ឋបាលខេត្តកោះកុងជំរុញការដាំស្តារព្រៃឈើឡើងវិញ ដើម្បីបង្កើនភាពបៃតង
រដ្ឋបាលខេត្តកោះកុង បាននិងកំពុងជំរុញការដាំស្តារព្រៃឈើឡើងវិញ ដើម្បីបង្ហាញពីឆន្ទៈក្នុងការចូលរួមអភិរក្ស និងការដាំស្តារឡើងវិញនូវធនធានធម្មជាតិ ឱ្យស្របទៅតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន។

អភិបាលខេត្តកោះកុង លោកស្រី មិថុនា ភូថង បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤កន្លងទៅនេះ នៅទូទាំងខេត្តកោះកុងបានដាំស្ដារព្រៃកោងការឡើងវិញបានជាងចំនួន៥ម៉ឺនដើមរួចហើយ។ លោកជំទាវ បានបន្តថា បច្ចុប្បន្ននេះ មន្ទីរបរិស្ថានខេត្ត ក៏បានបន្តបណ្តុះដើមកោងកាងបានចំនួន ជិត៣ម៉ឺនដើម សម្រាប់ត្រៀមទុកយកទៅដាំនៅកន្លែងផ្សេងៗទៀត ខណៈកូនដើមកោងកាងប្រមាណជា៥ពាន់ដើម ត្រូវបានដាំលើផ្ទៃដីចំនួន៣ហិកតា ស្ថិតនៅក្នុងភូមិសាស្ត្រនៃឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដើម្បីជាផ្នែកមួយការពារឆ្នេរ ការពារពីគ្រោះធម្មជាតិ ផ្តល់ជម្រកដល់ជីវៈចម្រុះក្នុងតំបន់ទឹកប្រៃ។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា អះអាងថា ក្រសួងបរិស្ថាន បានរៀបចំថ្នាលបណ្តុះកូនឈើខ្នាតតូចនៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត និងនៅតាមតំបន់ការពារធម្មជាតិ ដើម្បីបង្កើនសមត្ថភាពផលិតកូនឈើ ក្នុងការឆ្លើយតបនឹងតម្រូវការ និងយុទ្ធនាការ ដាំស្តារព្រៃឈើឡើងវិញ និងចែកជូនប្រជាពលរដ្ឋ ដែលមានបំណងដាំដើមឈើដោយឥតគិតថ្លៃ ក្នុងគោលបំណងចូលរួមចលនាបង្កើនគម្របបៃតងនៅកម្ពុជា។ ជាមួយគ្នានេះ ក៏បាននិងកំពុងបំផុសការចូលរួមពីសាធារណជនទូទៅ ក្នុងការចូលរួមដាំកូនឈើ ក៏ដូចជាជំរុញឱ្យពួកគាត់ស្រលាញ់ ថែរក្សា ការពារ ព្រៃឈើដែលបានចូលរួមដាំ និងព្រៃឈើធម្មជាតិ ផងដែរ។ ការថែរក្សាព្រៃឈើក៏នាំមកនូវចំណូលនៃវិស័យទេសចរណ៍ផងដែរ។
សូមបញ្ជាក់ថា អនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណ, ក្រសួងបរិស្ថាន បានរៀបចំ«យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញអាទិភាពការងារ ក្នុងការលើកកម្ពស់ កិច្ចគាំពារបរិស្ថាន ការការពារធនធានធម្មជាតិ និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងមុំចំនួន៣ គឺ «ភាពស្អាត ភាពបៃតង និងចីរភាព» សំដៅឆ្ពោះទៅសម្រេចការអភិវឌ្ឍប្រកបដោយអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕
អត្ថបទ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


