Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង សាងសង់មូលដ្ឋានទ័ពជើងទឹកថ្មី ដ៏ទំនើប

បានផុស

នៅ

មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានចុះទៅពិនិត្យការដ្ឋានសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីដ៏ទំនើបនៅទីក្រុងTapchon ក្នុងឈូងសមុទ្រ Wonsan ហើយប្តេជ្ញាអភិវឌ្ឍកងកម្លាំងដែនសមុទ្ររបស់ប្រទេសនេះ ឲ្យរឹតតែខ្លាំងថែមទៀត។

លោក គីម ជុងអ៊ុន (រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្តីរាយការណ៍របស់ KCNA កាលពីថ្ងៃអាទិត្យទី៨ខែកញ្ញាឆ្នាំ២០២៤, លោក គីម បានបញ្ជាក់ច្បាស់ថា ការធ្វើទំនើបកម្មកងទ័ពជើងទឹក គឺជាអាទិភាពបន្ទាន់មួយ ខណៈបរិយាកាសសន្តិសុខក្នុងតំបន់ កំពុងអាប់អួ។

នៅពេលបញ្ចប់ លោក គីម រំពឹងថា ទីតាំងនេះនឹងក្លាយជាមូលដ្ឋានទ័ពជើងទឹកដ៏លេចធ្លោមួយរបស់ប្រទេស ដែលមានន័យថា ជាកន្លែងផ្ទុកនាវាចម្បាំង និងនាវាមុជទឹកទំនើបៗ។

លោក គីម ចុះទៅពិនិត្យការដ្ឋានសាងសង់មូលដ្ឋានទ័ពជើងទឹក (រូបថត៖ Rodong Sinmun)

ស្របពេលជាមួយនឹងការសាងសង់មូលដ្ឋានទ័ពជើងទឹកថ្មីនេះ ប្រទេសកូរ៉េខាងជើង ក៏ប្រកាសពីការសង់ទីក្រុងកំពង់ផែថ្មីដ៏ទំនើប ក៏ដូចជាអាវុធទំនើបៗ ដែលនឹងដាក់ឲ្យប្រើប្រាស់នាពេលអនាគតដ៏ខ្លីខាងមុខផងដែរ។

កាលពីចុងឆ្នាំមុន លោក គីម បានបញ្ជាឲ្យឧស្សាហកម្មផលិតអាវុធនិងយោធារបស់កូរ៉េខាងជើង ត្រូវពន្លឿនការត្រៀមលក្ខណៈធ្វើសង្រ្គាម ស្របពេលមានការប្រឈមមុខដាក់គ្នាកម្រិតខ្ពស់មិនធ្លាប់មានរវាងកូរ៉េខាងជើង ជាមួយសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តក្នុងតំបន់។

(រូបថត៖ Google Earth)

ចាប់តាំងពីពេលនោះមក ទីក្រុងព្យុងយ៉ាង បានបង្កើនការធ្វើតេស្ត​មីស៊ីល ហើយបានបង្អួតអាវុធជាច្រើនប្រភេទដូចជាជើងទម្របាញ់រ៉ុកកែតពហុមុខងារនិងដ្រូន kamikaze ជាដើម។

សូមបញ្ជាក់ថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានចោទប្រកាន់កូរ៉េខាងជើង ម្តងហើយម្តងទៀត ចំពោះសកម្មភាពបង្កើនភាពតានតឹងក្នុងតំបន់ ជុំវិញការធ្វើតេស្តមីស៊ីលនិងបង្ហាញសាច់ដុំយោធាយ៉ាងញឹកញាប់។ យ៉ាងណាក្តី ទីក្រុងព្យុងយ៉ាងទទូចថា កម្មវិធីយោធារបស់ខ្លួនគឺគ្រាន់តែដើម្បីការពារខ្លួន ពីសកម្មភាពឈានពានរបស់បរទេសប៉ុណ្ណោះ៕

អត្ថបទ៖ សុខ​ សុវណ្ណ

ចុចអាន៖ កូរ៉េ​ខាង​ជើង ចាប់ផ្ដើម​បង្ហោះ​ប៉េងប៉ោង​សំរាម​ចូល​ដី​កូរ៉េ​ខាង​ត្បូង​វិញ ក្រោយ​ផ្អាក​ជិត​១​ខែ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សេដ្ឋកិច្ច២ នាទីutes មុន

កម្ពុជា លើកទឹកចិត្តឱ្យកាតា បណ្តាក់ទុនលើវិស័យកសិកម្មរបស់កម្ពុជា ដើម្បីបង្កើនការនាំចេញ

ព័ត៌មានជាតិ៨ នាទីutes មុន

ក្រសួងព័ត៌មាន និងមជ្ឈមណ្ឌលអាស៊ាន-ចិន ពិភាក្សាពីការបង្កើនកិច្ចសហប្រតិបត្តិការប្រឆាំងព័ត៌មានក្លែងក្លាយ

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

AFP អំពាវនាវឱ្យជម្លៀសអ្នកកាសែតនៅហ្គាហ្សា ជាបន្ទាន់

សេចក្ដីជូនដំណឹង១៥ នាទីutes មុន

សេចក្តីជូនដំណឹង ស្តីពី ការអញ្ជើញចូលរួមពិគ្រោះថ្លៃ ការងារជួសជុលកោសលាបថ្នាំ ចំនួន ១,៨២០ ម៉ែត្រការ៉េ ខាងក្នុងអគារមន្ទីរ និងការងារស្តារលូបង្គន់ ទំហំ ៦មx១០ម ចំនួន ២កន្លែង សម្រាប់ឆ្នាំ២០២៥ ជូនមន្ទីរកិច្ចការនារី ខេត្តព្រះសីហនុ

សន្តិសុខសង្គម១៦ នាទីutes មុន

កម្លាំងជំនាញបន្តឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីឆបោកតាមបណ្ដាញសង្គមដែលមានទំហំទឹកប្រាក់ជាង១០ម៉ឺនដុល្លារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ថៃលេងល្បិចថ្មី នៅប្រាសាទតាមាន់ធំ ដើម្បីបោកអន្តរជាតិ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

មេភូមិភាគ២ថៃកាន់តែព្រហើន ហ៊ានគំរាមបិទការចូលទស្សនាប្រាសាទតាមាន់ធំរបស់ខ្មែរ ៧ថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម