ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង ចាប់ផ្ដើមបង្ហោះប៉េងប៉ោងសំរាមចូលដីកូរ៉េខាងត្បូងវិញ ក្រោយផ្អាកជិត១ខែ
ប្រទេសកូរ៉េខាងជើង បានចាប់ផ្ដើមឡើងវិញនូវការបញ្ជូនប៉េងប៉ោងដែលផ្ទុកសំរាមឆ្លងកាត់ព្រំដែនកូរ៉េខាងត្បូង នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដោយបានបាញ់បង្ហោះប៉េងប៉ោងសរុបប្រហែល ៤២០ប៉េងប៉ោង។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយថា កូរ៉េខាងជើងនឹងចាប់ផ្តើមបញ្ជូនប៉េងប៉ោងសំរាមម្តងទៀតនៅថ្ងៃព្រហស្បតិ៍ ដោយចាប់ផ្តើមនៅម៉ោងប្រហែល៩ព្រឹក ហើយក្នុងនោះមានប្រមាណ ២០ប៉េងប៉ោងបានធ្លាក់នៅទីក្រុងសេអ៊ូល និងខេត្ត Gyeonggi។
JCS បានបន្ថែមថា ប៉េងប៉ោងទាំងនោះ ភាគច្រើនផ្ទុកសំណល់ក្រដាស និងថង់ប្លាស្ទិក ហើយមិនមានសារធាតុគ្រោះថ្នាក់ទេ ប៉ុន្តែបានព្រមានសាធារណជនឲ្យប្រុងប្រយ័ត្ន និងកុំប៉ះពាល់។ JCS ជំរុញឲ្យប្រជាជនរាយការណ៍ពីការរកឃើញប៉េងប៉ោងណាមួយទៅកាន់អង្គភាពយោធា ឬប៉ុស្តិ៍ប៉ូលីសដែលនៅក្បែរ។
នេះជាការបង្ហោះប៉េងប៉ោងសំរាមសាជាថ្មីម្ដងទៀតរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង បន្ទាប់ពីបានផ្អាកអស់រយៈពេល២៥ថ្ងៃកន្លងទៅ។
កូរ៉េខាងជើង បានបង្ហោះប៉េងប៉ោងដែលពោរពេញទៅដោយកាកសំណល់ផ្សេងៗ ឆ្លងកាត់ព្រំដែនទៅកាន់កូរ៉េខាងត្បូងតាំងពីចុងខែឧសភា។ ការបង្ហោះប៉េងប៉ោងនេះ ធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការបង្ហោះប៉េងប៉ោងដែលមានផ្ទុកខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងដោយក្រុមអ្នករត់គេចខ្លួនចេញពីកូរ៉េខាងជើងមកសុំសិទ្ធិជ្រកកោននៅកូរ៉េខាងត្បូង។
ក្រុមសកម្មជនកូរ៉េខាងត្បូង ដែលបង្ហោះប៉េងប៉ោងទៅកូរ៉េខាងជើង មានឈ្មោះថា «Free North Korea Movement» ហើយពួកគេរាល់គ្នាសុទ្ធតែជាអ្នកដែលធ្លាប់បានរត់គេចខ្លួនចេញពីការដឹកនាំរបស់កូរ៉េខាងជើង។ ក្រុម Free North Korea Movement បានបញ្ជូនប៉េងប៉ោង ចងភ្ជាប់ USB ផ្ទុកនូវចម្រៀង K-Pop និងភាពយន្តកូរ៉េខាងត្បូងផ្សេងៗ ជាពិសេសខិត្តប័ណ្ណរិះគន់របបដឹកនាំរបស់លោក គីម ជុងអ៊ុន៕
ដោយ៖ ឈាង
ចុចអាន៖ កូរ៉េខាងត្បូង បង្ហាញពីចំនួនប៉េងប៉ោងសំរាមដែលក្រុងព្យុងយ៉ាងបង្ហោះចូលទឹកដីខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


