សុខភាព
ក្រសួងសុខាភិបាល ពង្រឹង មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព តាមស្រុកប្រតិបត្តិ ខេត្តកំពង់ចាម
វេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមដំណើរដោយ សាស្ត្រាចារ្យ ម៉ុក ធាវី អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានអញ្ជើញចុះទៅពិនិត្យស្ថានភាព នៃមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពចំនួន២៣ នៃស្រុកប្រតិបត្តិចំការលើ ស្រុកប្រតិបត្តិស្ទឹងត្រង់ ស្រុកប្រតិបត្តិកំពង់ចាម កំពង់សៀម ស្រុកប្រតិបត្តិកងមាស និងស្រុកប្រតិបត្តិស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។

ការចុះត្រួតពិនិត្យនេះជាលើកទី៩ ក្នុងដំណើរសិក្សាឈ្វេងយល់ ដើម្បីជួយគាំទ្រ ជំរុញលើកទឹកចិត្ត និងពង្រឹងមណ្ឌលសុខភាពក្នុងការផ្តល់សេវាថែទាំ និងព្យាបាល ដើម្បីធ្វើឱ្យប្រសើរឡើងការផ្តល់សេវា សុខាភិបាលគ្រប់ជ្រុងជ្រោយ ប្រកបដោយគុណភាព នៅមណ្ឌលសុខភាព និងសហគមន៍ ស្របតាម “សេចក្តីណែនាំស្តីពី សំណុំសកម្មភាពអប្បបរមាសម្រាប់អភិវឌ្ឍន៍មណ្ឌលសុខភាព” (MPA Guidelines)។

បន្ថែមពីនេះទៀត រដ្ឋលេខាធិការ បានសំណូមពរដល់ក្រុមប្រឹក្សាឃុំបន្ត ជួយជំរុញការពង្រីកវិសាលភាពរបបសន្តិសុខសង្គមផ្នែកហានិភ័យការងារជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា សម្រួលក្នុងការមកទទួលសេវាថែទាំសុខភាព និងសូមគាំទ្រដល់វិស័យសុខាភិបាល ក្នុងការអនុវត្តសកម្មភាពឱ្យបានស្របតាមគោលនយោបាយជាអាទិភាព និងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា។

វេជ្ជបណ្ឌិត នាង ភារិទ្ធ រដ្ឋលេខាធិការ បានផ្តាំផើ្ញសួរសុខទុក្ខពី សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រមទាំងថ្លែងអំណរគុណដល់មន្រ្តីសុខាភិបាលទាំងអស់ ដែលបានខិតខំបម្រើសេវាថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន។

គួរបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះមានការចូលរួមសម្របសម្រួលពី លោក គឹមសួរ ភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងការចូលរួមដំណើរដោយ អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធានការិយាល័យស្រុកប្រតិបត្តិទាំង៥ អភិបាលរងស្រុក មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងមន្ត្រីអមដំណើរពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត៕

-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២៣ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


