KPT+
តំបន់ទឹកធ្លាក់ ៥ លើខ្នងភ្នំត្បែង ក្លាយជាគោលដៅទេសចរណ៍ទាក់ទាញបំផុត របស់ខេត្តព្រះវិហារ
ភ្នំត្បែង ជាតំបន់ទេសចរណ៍ធម្មជាតិមួយ ដែលផ្សារភ្ជាប់នូវប្រវត្តិសាស្ត្រ វប្បធម៌ និងសាសនា និងជាជម្រកសត្វព្រៃជាច្រើនប្រភេទ។ មិនតែប៉ុណ្ណោះ ភ្នំត្បែង ក៏ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញមួយរបស់ខេត្តព្រះវិហារផងដែរ ដោយសារតែមានតំបន់ទឹកធ្លាក់ជាច្រើនកន្លែង ហ៊ុំព័ទ្ធដោយធម្មជាតិស្រស់ស្អាតគ្រប់រដូវកាល ដោយមានទីតាំងក្បែរៗគ្នា ដូចជា ទឹកធ្លាក់តាំងយូរ ទឹកធ្លាក់បេងកោង ទឹកធ្លាក់ចាក់អង្អ្រែកក្រោម ទឹកធ្លាក់តាម៉ា និងទឹកធ្លាក់កណ្តុរស ជាដើម…។

នៅពេលនេះ កម្ពុជាថ្មី សូមណែនាំគោលដៅទេសចរណ៍ទាក់ទាញប៉ុន្មានកន្លែង ដែលស្ថិតលើខ្នងភ្នំត្បែង។
១. ទឹកធ្លាក់តាំងយូរ
តាំងយូរជាសក្តានុពលទេសចរណ៍ធម្មជាតិ លើខ្នងភ្នំត្បែង និងប្រវត្តិដ៏អស្ចារ្យ។ នេះបើតាមការបញ្ជាក់របស់មន្ទីរទេសចរណ៍ខេត្តព្រះវិហារ។ ដើម្បីទៅកាន់តំបន់ទឹកធ្លាក់នេះ គឺតម្រូវឱ្យដើរឡើងភ្នំតាមជណ្តើរដែលខាងសហគមន៍រៀបចំឡើងជាស្រេច សម្រាប់សុវត្ថិភាពអ្នកដំណើរ ប្រហែលជាង ១០០០កាំ។



២. ទឹកធ្លាក់បេងកោង
ទឹកធ្លាក់បេងកោង គឺជាផ្នែកមួយនៃតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិភ្នំត្បែង ដែលស្ថិតនៅក្នុងភូមិបេងកោង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ ចម្ងាយប្រមាណ ៦គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ តាមផ្លូវជាតិលេខ៦២ ដែលមានផ្លូវចូលតាមខ្លោងទ្វារវត្តលើភ្នំត្បែង ហៅវត្តដំបូកខ្មៅ។ ក្បែរនៅទឹកធ្លាក់នេះ ក៏មានផ្ទះលំហែ ដែលមានសេវាស្នាក់នៅ និងទទួលទាន របស់អ្នកទេសចរផងដែរ។

៣. ទឹកធ្លាក់ចាក់អង្រែក្រោម ឬ ទឹកធ្លាក់អន្លង់ស្វាយ
តំបន់ទឹកធ្លាក់នេះ ស្ថិតនៅក្នុងតំបន់ការពារបេតិកភណ្ឌធម្មជាតិ លើខ្នងភ្នំត្បែងមានជ័យ និងមានខ្សែផ្លូវទឹកតែមួយជាមួយនឹងតំបន់ទឹកធ្លាក់តាំងយូរដែរ។


៤. ទឹកធ្លាក់តាម៉ា
តំបន់ទឹកធ្លាក់មួយនេះ តែងមានទេសចរជាតិ ទៅកម្សាន្តច្រើនអ៊ូអរ រាល់រដូវកាលបុណ្យជាតិធំ ដោយសារតែការធ្វើដំណើរងាយស្រួល មានសេវារទេះគោយន្តជួល អាចជូនភ្ញៀវទេសចរទៅកៀកនឹងទីតាំងតែម្តង។
៥. ទឹកធ្លាក់កណ្តុរស
ជាតំបន់ទឹកធ្លាក់ធម្មជាតិមួយផ្សេងទៀត នៅលើខ្នងភ្នំត្បែង ឆ្ងាយបន្តិចពីតំបន់ទឹកធ្លាក់តាំងយូរ និងចាក់អង្រែក្រោម។


-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


