ព័ត៌មានអន្ដរជាតិ
អូស្ត្រាលីនឹងហាមអនីតិជនប្រើកម្មវិធីបណ្តាញសង្គម រីឯការរិះគន់ក៏ខ្លាំង
ប្រទេសអូស្ត្រាលីគ្រោងនឹងហាមឃាត់កុមារពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដែលកំពុងពេញនិយមបំផុតក្នុងសកលលោក ចំពេលមានការព្រួយបារម្ភថា កម្មវិធីបណ្តាញសង្គម ដូចជា Instagram និង TikTok កំពុងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់យុវជន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ខែកញ្ញានេះ។

នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បានប្រកាសនៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងចាប់ផ្តើមការសាកល្បងផ្ទៀងផ្ទាត់អាយុនៅប៉ុន្មានខែខាងមុខនេះ មុនពេលការដាក់ឱ្យប្រើប្រាស់ច្បាប់ដើម្បីអនុវត្តការហាមឃាត់។
ជាមួយគ្នានេះ រដ្ឋាភិបាលកំពុងពិចារណាអាយុអប្បបរមាចន្លោះពី ១៤ទៅ១៦ឆ្នាំ ស្របពេលឪពុកម្តាយនានាព្រួយបារម្ភអំពីការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់កូនៗរបស់ពួកគេ និងចង់ឲ្យឱ្យកូនៗរបស់ពួកគេបិទកម្មវិធីទូរស័ព្ទដែលកំពុងប្រើ។
ពាក់ព័ន្ធបញ្ហានេះ មេដឹកនាំបក្សប្រឆាំង លោក Peter Dutton ដែលជាប្រធានគណបក្សសេរីនិយមកណ្តាល ធ្លាប់បានសម្តែងការគាំទ្រចំពោះការហាមឃាត់ប្រព័ន្ធផ្សព្វផ្សាយសង្គមសម្រាប់អ្នកដែលមានអាយុក្រោម១៦ឆ្នាំ។
ទោះយ៉ាងណា អ្នករិះគន់មួយចំនួន បានអះអាងថា វិធានការបែបនេះប៉ះពាល់ដល់សិទ្ធិរបស់យុវជនក្នុងការបញ្ចេញមតិ និងបង្កហានិភ័យដល់ឯកជនភាព។

លោក Daniel Angus សាស្ត្រាចារ្យផ្នែកទំនាក់ទំនងឌីជីថលនៅសាកលវិទ្យាល័យ Queensland University of Technology បានរិះគន់ការហាមប្រាមដែលបានស្នើឡើងរបស់ប្រទេសអូស្ត្រាលី ថាជា «ការមិនយកចិត្តទុកដាក់ ដ៏ជ្រុលនិយម និង មានបំណងរំខានដោយចេតនា» ។ លើសពីនេះ លោកសាស្រ្តាចា្យលើកឡើងថា ការហាមឃាត់បែបនេះនឹងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដោយការមិនរាប់បញ្ចូលមនុស្សវ័យក្មេងក្នុងការចូលរួមនៅក្នុងពិភពឌីជីថល ដែលកំពុងរីកចម្រើន។
គួរបញ្ជាក់ថា ប្រទេសចិន បារាំង និងរដ្ឋមួយចំនួននៅសហរដ្ឋអាមេរិកបានអនុម័តច្បាប់ហាមប្រាមបែបនេះដែរក្នុងគោលបំណងដាក់កម្រិតលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមចំពោះអនីតិជន ចំពេលមានការព្រួយបារម្ភអំពីគ្រោះថ្នាក់លើអ៊ីនធឺណិត រួមទាំងការគំរាមកំហែងតាមអ៊ីនធឺណិតផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


