Connect with us

ព័ត៌មានជាតិ

អាជ្ញាធរដាក់គ្រឿងចក្រស្ដារប្រឡាយស្ទឹងមានជ័យ រំដោះទឹកជន់លិចក្នុងរាជធានីភ្នំពេញ

បានផុស

នៅ

ប្រឡាយ​លូ​ទឹកស្អុយ​ស្ទឹងមានជ័យ អាជ្ញាធរ​ដាក់​គ្រឿងចក្រ​ស្ដារ​កំណក​ភក់ និង​សំរាម​បន្សល់​ក្នុង​ប្រឡាយ​ស្ទឹងមានជ័យ ព្រោះ​មួយ​ថ្ងៃៗ លូ​ទឹកស្អុយ​ជាច្រើន​ខណ្ឌ បាន​បង្ហូរ​កាកសំណល់​ផ្សេងៗ ចូល​តាម​ប្រព័ន្ធ​លូ ធ្វើ​ឲ្យ​ប្រឡាយ​គោក​រាក់ បង្អាក់​ដល់​ល្បឿន​ទឹកហូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​ការ​កាយ​ស្តារ​ប្រឡាយ​របស់​មន្ត្រី​ជំនាញ​នៅ​ពេលនេះ គឺជា​ការ​ជួយ​រំដោះ​ទឹក​បាន​មួយ​ផ្នែក​ធំ ពី​តំបន់​នៅ​ប៉ែក​ខាងលើ ព្រោះ​ប្រឡាយ​ស្ទឹងមានជ័យ ត្រូវ​ទទួល​រង​ការ​ហូរ​ទឹកធ្លាក់​ពី​តំបន់​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ចូល​មក​ប្រឡាយ​នេះ និង​បន្ត​ហូរ​ធ្លាក់​ទៅ​អាង​ស្តុក​ទឹក​បឹងទំពន់។

មន្ត្រី​ជំនាញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ឡើយ ត្រូវ​កាយ​សំរាម ឬ កំប្លោក ដែល​មាន​នៅ​លើ​ផ្ទៃ​ប្រឡាយ​ចេញ​ឲ្យ​អស់​សិន។ បន្ទាប់មក ត្រូវ​ប្រើ​អេស្កាវ៉ាទ័រ កាយ​កាកសំណល់ ឬ ភក់ នៅ​បាត​ប្រឡាយ ដើម្បី​ជីក​ជម្រៅ​ទៅ​ខាង​ក្រោម​ឲ្យ​ដល់​បាត មាន​ជម្រៅ​ប្រមាណ ៤ ម៉ែត្រ ទៅ​ក្រោម។

គិត​ត្រឹម​ថ្ងៃ​ទី ១១ ខែ​កញ្ញា ឆ្នាំ ២០២៤ ការដ្ឋាន​សម្រេច​ស្តារ​ភក់​បាន​ប្រវែង ២ ៤៨០ ម៉ែត្រ ស្មើ ៦៤.៤០% នៃ​គម្រោង។ ការ​កាយ​ស្តារ​ភក់​ប្រឡាយ​ស្ទឹងមានជ័យ នៃ​គម្រោង​ផែនការ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​លូ និង​ប្រព័ន្ធ​រំដោះ​ទឹក​សម្រាប់​បញ្ចៀស​ការ​ជន់​លិច​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។

ប្រជាពលរដ្ឋ​រស់នៅ​តំបន់​ក្បែរ​ប្រឡាយ​ទឹក​បឹងទំពន់ បាន​បង្ហាញ​ការ​សប្បាយ​ចិត្ត​ចំពោះ​ការ​យក​ចិត្ត​ទុក​ដាក់​គិតគូរ​របស់​អាជ្ញាធរ ក្នុង​ការ​ចុះ​កាយ និង​ស្តារ​ប្រឡាយ​ទឹក ដើម្បី​រំដោះ​ទឹក បញ្ចៀស​ការ​ជន់​លិច និង​ដើម្បី​សោភ័ណភាព​ផង​ដែរ។

សូម​បញ្ជាក់​ថា ប្រឡាយ​បង្ហូរទឹក​ស្ទឹងមានជ័យ គឺជា​ប្រឡាយ​មេ​ដ៏​ធំ​មួយ ក្នុង​ចំណោម​ប្រឡាយ​មេ​សំខាន់​ជាច្រើន​ទៀត ដែល​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​ប្រឡាយ​នេះ លាតសន្ធឹង​ចាប់ពី​ស្ពាន​អាកាស​ស្ទឹងមានជ័យ រហូតដល់​ស្ថានីយ​បូម​ទឹក​បឹងទំពន់ ៣៧១ ក្នុង​ភូមិសាស្ត្រ​ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

​​​​តើ​ស្តេច​ថៃ វ៉ាជីរ៉ាឡុងកន រាមាទី​១០ ​​ប្រមូលផ្តុំអំណាច​យោធា​ដោយ​របៀបណា?​

Sokha Hotels

ព័ត៌មានពេញនិយម