ព័ត៌មានជាតិ
អាជ្ញាធរសង្កាត់ចោមចៅទី ៣ ដាក់គ្រឿងចក្រកាយស្តារប្រឡាយ រំដោះទឹកចេញពីមូលដ្ឋាន
រដ្ឋបាលសង្កាត់ចោមចៅទី ៣ ដឹកនាំដោយលោក វ៉ា សាវឿន ចៅសង្កាត់ និងលោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី ១ បានដាក់គ្រឿងចក្រកាយស្តារប្រឡាយរំដោះទឹកមួយខ្សែ នៅក្នុងភូមិព្រៃព្រីងត្បូង២ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះ ដើម្បីបញ្ចៀសការជន់លិចនារដូវវស្សា។


លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី ៣ បានឱ្យដឹងថា ដោយឃើញប្រឡាយខាងលើពោរពេញទៅដោយកាកសំណល់ ស្មៅដុះជិតចរន្តទឹកហូរ ងាយនឹងកកស្ទះ ទឹកមិនហូរ ដើម្បីបញ្ចៀសការជន់លិចនារដូវវស្សា ទើបរដ្ឋបាលសង្កាត់ បានដាក់គ្រឿងចក្រមកកាយស្តារប្រឡាយខាងលើតែម្តង។

លោកបញ្ជាក់ថា ការកាយស្តារប្រឡាយខាងលើនេះ ចាប់ពីខាងក្រោយវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន រហូតទៅដល់ផ្លូវជាតិលេខ ៣ ក្នុងមូលដ្ឋានសង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ។


លោកចៅសង្កាត់ចោមចៅទី ៣ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ៕
អត្ថបទ ៖ សុខា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៨ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៧ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


