សន្តិសុខសង្គម
ពលរដ្ឋខកចិត្ត ក្រោយអាជ្ញាធរផ្អាកការដ្ឋានដាក់លូបញ្ចៀសទឹកជំនន់ទៅស្ទឹងព្រែកត្នោត
នៅពេលថ្មីៗនេះប្រជាពលរដ្ឋរស់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានខកចិត្តគ្រប់ៗគ្នា ខណៈដែលការដ្ឋានជីកដាក់លូបង្ហូរទឹកចេញពីសង្កាត់ចាក់អង្រែក្រោមឆ្ពោះទៅស្ទឹងព្រែកត្នោត ដើម្បីបញ្ចៀសការលិចលង់លំដ្ឋានបែជាត្រូវផ្អាកឈប់ដំណើរការ។

ប្រជាពលរដ្ឋបាននិយាយថា ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២៤កន្លងទៅ គេបានឃើញអាជ្ញាធរដែនដីខណ្ឌ និងសាលារាជធានីភ្នំពេញ បានចុះមកពិនិត្យ និងបើកការដ្ឋានជីកដាក់លូបង្ហូរទឹកចេញពីតំបន់ផ្លូវ៦០ម៉ែត្រ ក្នុងនោះមានសង្កាត់ចាក់អង្រែក្រោម និងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាសប្បាយចិត្តព្រោះលែងព្រួយបារម្មណ៍នឹងការលិចលង់ផ្ទះសម្បែងតទៅទៀត។ ប៉ុន្តែសកម្មភាពបើកការដ្ឋានរៀបចំដាក់ប្រពន្ធ័លូខ្នាតធំនេះបែជាផ្អាកទៅវិញដោយពុំដឹងមូលហេតុ។

លោក ជា សុខៃ ចៅសង្កាត់ចាក់អង្រែក្រោម បានឲ្យ កម្ពុជាថ្មី ដឹងនៅរសៀលថ្ងៃទី២០ ខែកញ្ញានេះថា ចំពោះបញ្ហាផ្អាកសកម្មភាពជីកដាក់លូខ្នាតធំមុខកាត់២ម៉ែត្រខាងលើនេះ ពិតជាមានមែន ហើយលោកក៏ពុំដឹងមូលហេតុដែរ។ លោក ជា សុខៃ បានបន្តថា លូខ្នាតធំដែលត្រូវជីកសម្រាប់រំដោះទឹកចេញពីសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញទម្លាក់ទៅអូរស្ទឹងជ្រៅបង្ហូរទៅស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខេត្តកណ្តាលនេះ គឺមានប្រវ៉ែង១៦៥០ម៉ែត្រ។ ហើយបើសិនជាការជីកដាក់លូបង្ហូរទឹកខ្នាតធំនេះអាចសម្រេចបាននោះ គឺទឹកដីសង្កាត់ចាក់អង្រែក្រោមនឹងលែងព្រួយបារម្មណ៍រឿងលិចទឹកទៀតហើយ ប៉ុន្តែបច្ចុប្បន្នក្រុមជំនាញបានដឹកលូយកមកទុកលើការដ្ឋានដែលត្រូវជីកដាក់រួចរាល់តាំងពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤មកម្ល៉េះ តែសកម្មភាពជីកដាក់លូ គឺបានផ្អាកបាត់ទៅហើយ៕
អត្ថបទ៖ នរា



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


