ជីវិតកម្សាន្ដ
កូនស្រីច្បង Chingmy ថា បុរសអាចជាប្ដីនាងបាន ទាល់តែមុខដូចតារាសម្ដែង២រូបនេះ
នៅក្នុងបទសម្ភាសន៍ថ្មីៗនេះ កូនស្រីច្បងអាយុ ២២ ឆ្នាំរបស់តារាហុងកុង Chingmy Yau គឺ Ayla Shum Yuet ដែលត្រូវបានគេសាទរយ៉ាងទូលំទូលាយថាជា តារាជំនាន់ទី ២ ដ៏ស្រស់ស្អាតបំផុត បានបើកចំហអំពីជីវិតស្នេហារបស់នាងផ្ទាល់តែម្ដង។
តារាស្រីវ័យ២២ឆ្នាំរូបនេះបានចែករំលែកថា នាងមានស្តង់ដារខ្ពស់គួរឲ្យអស់សំណើច នៅពេលជ្រើសរើសដៃគូ ហើយបានបដិសេធអ្នកចូលមកជាច្រើននាក់រួចទៅហើយ។ នាងបាននិយាយថា បុរសក្នុងក្ដីស្រម៉ៃឬអាចជាស្វាមីនាងបានគឺត្រូវតែមានរូបរាងល្អដូច Takeshi Kaneshiro និង Jimmy Lin ។

កូនស្រីរបស់តួរឿង អ្នកប្រមាញ់ទីក្រុង ឆ្នាំ១៩៩៣ បាននិយាយទៀតថា «តាំងពីខ្ញុំកើតមក មនុស្សជុំវិញខ្ញុំសុទ្ធតែមានមុខមាត់ល្អ ដូច្នេះវាជារឿងធម្មតាទេ ដែលខ្ញុំមានស្តង់ដារខ្ពស់បែបនេះ។ លើសពីការមានរូបរាងល្អគួរឲ្យអស់សំណើច អនាគតគូរបស់ Shum Yuet ក៏ត្រូវស្រឡាញ់នាង និងក្រុមគ្រួសារ និងជាអ្នកស្រឡាញ់សត្វដូចនាង។
Shum Yuet ក៏បានអះអាងថា «ប្រសិនបើខ្ញុំមិនចាប់អារម្មណ៍នឹងបុរសម្នាក់ពេលឃើញគាត់ទេ ខ្ញុំនឹងមិននិយាយជាមួយគាត់ទាល់តែសោះ គាត់នឹងដឹងថាវាពិបាកប៉ុណ្ណា ហើយនឹងថយក្រោយ»។
សម្រាប់ Shum Yuet បុរសដែលល្អឥតខ្ចោះសម្រាប់នាង នឹងក្លាយជាមនុស្សដូចឪពុករបស់នាងគឺមហាសេដ្ឋីម៉ូដហុងកុង Sham Kar Wai។ នោះគឺដោយសារតែគាត់មានមនោសញ្ចេតនាខ្លាំងជាមួយអ្នកជុំវិញខ្លួនរួមទាំងជាមួយគ្រួសារផងដែរ។
យោងតាមលោក Shum Yuet លោក Kar Wai ដែលបានរៀបការជាមួយ Chingmy ក្នុងឆ្នាំ ១៩៩៩ នឹងជូនផ្កា និងនំខេកដល់ភរិយាក្នុងឱកាសពិសេសនីមួយៗ។ នាងក៏មិនដែលឃើញឪពុកម្ដាយរបស់នាងប្រកែកពីមុនមកដែរ។ វាជាមូលហេតុដែលនាងគិតថា នាងប្រហែលជានឹងនៅលីវជារៀងរហូតប្រសិនបើនាងត្រូវរកបុរសដូចប៉ារបស់នាងមិនបាន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ធ្លាយវីដេអូ Bosco Wong ស្តីបន្ទោសអ្នករត់តុហាងមួយនៅម៉ាឡេស៊ី រហូតផ្ទុះកំហឹងពីមហាជន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


