Connect with us

ជីវិតកម្សាន្ដ

អុិន លក្ខិណា ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាថ្មី ជាមួយនឹងកាយវិការដ៏មានអត្ថន័យ លើឆាក Miss Cosmo 2024

បានផុស

នៅ

លើវេទិកាបង្ហាញម៉ូដក្នុងការកម្មវិធីប្រកួតប្រជែង Miss Cosmo 2024 លើទឹកដីប្រទេសវៀតណាម បវរកញ្ញាតំណាងកម្ពុជា អ៉ិន លក្ខិណា បានលើកយកកាយវិការមួយក្នុងចំណោមកាយវិការនៃរបាំបុរាណខ្មែរ ដែលតំណាងឱ្យត្រួយលាស់ខ្ចីពោរពេញដោយអត្ថន័យ អមនឹងរូបប្រាសាទអង្គរវត្តរចនាលើស្បៃអាវបង្ហាញលើឆាកប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឈុតប្រពៃណីវៀតណាម (AO DAI) ដែលកម្មវិធីតម្រូវឱ្យបវរកញ្ញាទាំងអស់ស្លៀក កញ្ញា អ៉ិន លក្ខិណា បានធ្វើឱ្យគាំទ្រកោតសរសើរ ដែលបាននាំយកអត្តសញ្ញាណខ្មែរលើឆាកអន្តរជាតិ ដោយមិនត្រឹមតែរូបប្រាសាទអង្គរវត្តតំណាងជាតិប៉ុណ្ណោះទេ ថែមទាំងដើរយ៉ាងសមសួន រំលេចនូវកាយវិការដៃដែលដកស្រង់ពីរបាំបុរាណខ្មែរ ឱ្យអន្តរជាតិបានឃើញថែមទៀត។

ជាមួយនឹងការបង្ហាញនេះ កញ្ញា អុិន លក្ខិណា ទទួលបានការកោតសរសើរខ្លាំងពីសំណាក់អ្នកគាំទ្រ ដោយភាគច្រើននិយាយថា បវរកញ្ញាតំណាងជាតិរូបនេះ តែងតែធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជានិច្ច។

គួររម្លឹកថា កញ្ញា អុិន លក្ខិណា បានធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួត Miss Cosmo 2024 នៅប្រទេសវៀតណាម កាលពីថ្ងៃទី១២ ខែកញ្ញានេះ។ ក្នុងដំណើរចេញទៅប្រកួតលើឆាកអន្តរជាតិនេះដែរ កញ្ញាក៏បានបញ្ជាក់ថា ខ្លួនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ព្រឹត្ដិការណ៍លក្ខណៈអន្ដរជាតិមួយនេះ ដោយនាំយកភាពអស្ចារ្យរបស់កម្ពុជា ទៅកាន់ឆាកប្រកួត។

កញ្ញា អ៉ិន លក្ខិណា គឺជាអតីត​កញ្ញាឯក​លំដាប់​រង​ទី​១ ឆ្នាំ​២០២១ (Miss Grand Cambodia 2021) និង​ជា​ម្ចាស់​មកុដ Miss Supranational Cambodia 2022 ដែលទទួលបានការគាំទ្រច្រើនពីមហាជននាពេលកន្លងមក ខណៈឆ្នាំ២០២៣ កញ្ញាទទួលបានតំណែងជាលំដាប់រងទី ២ Miss Grand Cambodia 2023 ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម