ជីវិតកម្សាន្ដ
លីវ ជីលី ប្រាប់អ្នកគាំទ្រកម្ពុជាថា បើជ្រុលជាគេមើលងាយយើង គប្បីឈប់គាំទ្រនិងមើលកម្មវិធីនោះទៀតទៅ
មិនខុសពីអ្នកគាំទ្រនិងអ្នកសិល្ប:ឯទៀតទេ ម្ចាស់មកុដ Miss Grand Cambodia ២០២០ កញ្ញា លីវ ជីលី បានបញ្ចេញប្រតិកម្មនិងខកចិត្តជាខ្លាំង ចំពោះទង្វើលោក Nawat ដែលមិនឲ្យតម្លៃនិងមើលងាយប្រជាជនកម្ពុជា ថែមទាំងដកសិទ្ធិកម្ពុជាធ្វើជាម្ចាស់ផ្ទះ Miss Grand International 2024 ។

ស្របពេលរឿងរ៉ាវនេះ នៅតែប្រធានបទក្តៅបវរកញ្ញាកម្ពុជា លីវ ជីលី បានចេញមកស្នើរអ្នកគាំទ្រកម្ពុជាថា “បើជ្រុលគេមើលងាយយើងយើងឈប់គាំទ្រ និងមើលកម្មវិធីនោះទៀតទៅ ព្រោះគេមើលមិនឃើញពីការផ្តល់តម្លៃរបស់យើង”។ កញ្ញា ចាត់ទុកថានេះជាទង្វើដែលគួរឲ្យស្អប់បំផុត។
កញ្ញាបន្ថែមទៀតថា “នៅមានកម្មវិធីល្បីៗច្រើនណាស់ ដែលខ្មែរយើងអាចផ្សព្វផ្សាយអំពីប្រទេសយើងបាន។ សូមបងប្អូនគិតឱ្យមែនទែន ឈប់បានឈប់ទៅ និយាយមែនស្អប់ណាស់ លេងចរឹតបែបនេះ Report ផេកហ្នឹងចោលទៅប្លុកចោលទៀតរឹតតែល្អ អស្ចារ្យអីតែអ្នកឯង”។

ស្រីស្អាត លីវ ជីលី បានបញ្ជាក់ទៀតថា សូមជម្រាបថាមិនថាវិស័យបរវកញ្ញា ប្រទេសជាតិ សិល្ប: វប្បធម៌ គឺខ្លួនមិនឈរឱបដៃមើលទេ។ លីវ ជីលី ថា “ក្នុងនាមខ្ញុំជាបរវកញ្ញាជាពលរដ្ឋម្នាក់ បើចង់បានភាពស្មោះត្រង់មករកខ្ញុំ បើចង់បានល្បិចកិចកល ឆ្អិនក្បាលសុីក្បាល ឆ្អិនកន្ទុយសុីកន្ទុយ ទៅរកគេ (សម្តីមាសពីកូនស្រីម្នាក់នេះ)”៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


