សេដ្ឋកិច្ច
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ត្រូវបានអនុម័តក្រោមទុនវិនិយោគ ៧០ លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ (Pursat Special Economic Zone Co., Ltd.) ស្ថិតនៅភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្នុងទុនវិនិយោគប្រមាណជាង ៧០លានដុល្លារនៅលើផ្ទៃដីជាង ១៤០ ហិកតា និងអាចបង្កើតការងារបានចំនួន ៧០៨កន្លែង។

លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ប្រាប់កម្ពុជាថ្មី ថា វត្តមានរបស់តំបន់សេដ្ឋកិច្ចពិសេស នៅលើទឹកដីខេត្តពោធិ៍សាត់ នឹងជួយបង្កើតការងារបន្ថែមជូនប្រជាពលរដ្ឋឱ្យទទួលបានចំណូលបន្ថែម។
លោក ឡោ វិចិត្រ អនុប្រធានសមាគមពាណិជ្ជកម្ម កម្ពុជា-ចិន វិញប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ០៨ ខែតុលា ឆ្នាំ ២០២៤ ថា ឧស្សាហកម្មមួយប្រើកម្លាំងពលកម្មក្នុងស្រុកច្រើន ឧទាហរណ៍វិស័យវាយនភណ្ឌ ដែលបង្កើតការងារធ្វើ ប៉ុន្តែប្រជាពលរដ្ឋទទួលបានប្រាក់ខែទាប ខណៈវិស័យមួយចំនួន ត្រូវការជំនាញមធ្យម និងជំនាញខ្ពស់ ដូចជាការផលិតកង់រថយន្ត និងការផលិតរថយន្តជាដើម។

លោក ឡោ វិចិត្រ អះអាងថា គម្រោងវិនិយោគតំបន់សេដ្ឋកិច្ចពិសេស ឬការបង្កើតរោងចក្រ ផ្ដល់ផលចំណេញដល់សេដ្ឋកិច្ច ដូចជាការបង្កើតការងារ ផ្ដល់ជម្រើសការងារបន្ថែមដល់ប្រជាពលរដ្ឋ។
លោក ឡោ វិចិត្រ៖ «ខ្ញុំយល់ឃើញថា និស្សិតមួយចំនួនដែលរៀនផ្នែកព័ត៌មានវិទ្យា ឬស្ថាបត្យកម្ម វិស័យមួយចំនួន មិនទាន់មានតម្រូវការផ្គត់ផ្គង់ការងារឱ្យនិស្សិតដែលបញ្ចប់ការសិក្សាបានច្រើននៅឡើយទេ»។
យោងតាមក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា (CDC) នៅក្នុងរយៈពេល ៩ ខែ ឆ្នាំ ២០២៤ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីសរុបចំនួន ៣១៥ គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ៥ ពាន់លានដុល្លារអាមេរិក ហើយអាចបង្កើតការងារបានប្រមាណជាង ២៥ ម៉ឺនកន្លែង។
ក្នុងខែកញ្ញា ឆ្នាំ ២០២៤ គម្រោងវិនិយោគចំនួន ២៨ ដែលមានទុនវិនិយោគចំនួន ៤៤៣ លានដុល្លារ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ការវិនិយោគពីប្រទេសចិន នៅតែស្ថិតនៅលំដាប់លេខរៀងទី១ ដោយបានរួមចំណែក ៣៨,២៣% នៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកគ្របដណ្ដប់ ៣២,៣២% នៃទុនវិនិយោគសរុប៕
អត្ថបទ៖ ឡេង ដេត
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


