Connect with us

សន្តិសុខសង្គម

បង្ក្រាបហាងម៉ាស្សាមួយកន្លែងលួចបង្កប់សេវាផ្លូវភេទឃាត់ខ្លួនមនុស្សប្រុស ស្រី ១៣នាក់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង៨យប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៤ បានចុះបង្ក្រាប់ទីតាំងហាងម៉ាស្សារបស់ជនជាតិចិនមួយកន្លែងលួចបង្កប់សេវាផ្លូវភេទឃាត់មនុស្ស ប្រុសស្រី ចំនួន១៣នាក់ យកទៅសួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះធ្វើឡើងនៅចំណុចទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងមូលដ្ឋានសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ គណៈបញ្ជកាឯកភាពខណ្ឌពោធិសែនជ័យ បានដាក់កម្លាំងចុះស្រាវជ្រាវរហូតឈានដល់ការចុះបង្ក្រាបឃាត់ខ្លួនបុរសជនជាតិចិនជាថៅកែម្នាក់ ភ្ញៀវម្នាក់ រួមទាំងនារីជាបុគ្គលិកសរុបចំនួន១៣នាក់ ព្រមទាំងសម្ភារមួយចំនួន។

ក្រោយប្រតិបត្តិការកម្លាំងគណៈបញ្ជការឯកភាពខណ្ឌបាននាំខ្លួនមនុស្សប្រុសស្រីទាំង១៣នាក់ ទៅអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម