Connect with us

ព័ត៌មានជាតិ

កម្លាំង​ការពារ​គោលដៅ​ច​ត្តា​ឡី​ស័ក​ខេត្ត​ព្រះសីហនុ រកឃើញ​គ្រឿងញៀន​បង្កប់​ជាមួយ​ម្ហូបអាហារ​បាន​៦​ករណី​

បានផុស

នៅ

​លោក គួច ចំរើន អភិបាល នៃ​អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នា​ល្ងាច​ថ្ងៃទី​១០ ខែមីនា នេះ​ថា ក្រុមការងារ កងកំលាំង នគរបាល អាវុធហត្ថ យោធា ប្រជា​ការពារ ដែល​ការពារ​គោលដៅ​ច​ត្តា​ឡី​ស័ក ក្នុង​ព្រឹត្តិការណ៍ ២០ កុម្ភៈ បាន​ទប់ស្កាត់ និង​ឆែកឆេរ រកឃើញ​ការ​បង្កប់​គ្រឿងញៀន​ជាមួយ​ម្ហូបអាហារ បាន​ចំនួន​៦​ករណី​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​បើតាម​លោក គួច ចំរើន នេះ​ពិតជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ខ្លាំងណាស់​ចំពោះ​វិធានការ​របស់​រាជរដ្ឋាភិបាល​។ ជាមួយគ្នា​នោះ លោក​បាន​អរគុណ និង​កោតសរសើរ​ដល់​កងកំលាំង​ទាំងអស់ ទាំង​នគរបាល អាវុធហត្ថ យោធា ក៏ដូចជា​ប្រជា​ការពារ ដែល​ការពារ​គោលដៅ​ច​ត្តា​ឡី​ស័ក​បានល្អ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម