KPT+
កុំស្អប់ខ្លួនឯង ព្រោះយើងនឹងនៅជាមួយខ្លួនយើងពេញមួយជីវិត
ខ្លួនយើងនេះជាមនុស្សដែលយើងនឹងចំណាយពេលជាមួយ មិនថាយើងចូលចិត្តឬមិនចូលចិត្ត។
ពេលខ្លះ យើងអាចនឹងគិតថា យើងគួរមានអ្វីៗ ឬលទ្ធផល ឬអំណាចខ្ពស់ជាងមិត្តឬអ្នកជិតខាងឬបុគ្គលណាមួយហើយពេលខ្លះធ្វើមិនបានយើងខឹងគេនិងខ្លួនឯង។
ប្រសិនបើយើងចំណាយពេលជាមួយមនុស្សដែលមានរាង យើងនឹងមានរាងស្អាត។ ប្រសិនបើយើងចំណាយពេលជាមួយមនុស្សខ្ជិលយើងនឹងបន្តខ្ជិល។
ជ្រើសរើសអ្នកណាម្នាក់ ដែលមានរូបភាពគួរឲ្យចង់ចំណាយពេលជាមួយរហូតទៅដោយវិធី៖
១ បញ្ឈប់ការឡើងជញ្ជីងថ្លឹងជាមួយអ្នកផ្សេង
ជីវិតកាន់តែប្រសើរឡើងនៅពេលដែលយើងឈប់តាមដានមនុស្សផ្សេងទៀត ហើយឈប់ក្នុងការទទួលយកអារម្មណ៍ថាអយុត្តិធម៌នៃរូបរាងសម្រស់ ស្ថានភាពគ្រួសារ ឱកាសការងារ ។ល។
នេះគឺជាកំហុសមួយក្នុងចំណោមកំហុសទូទៅបំផុតរបស់មនុស្សដែលចេះដឹងប៉ុនណានៅតែប្រព្រឹត្តិ។ យើងអាចសម្រាកសុខសាន្តដរាបណា យើងអាចជម្នះចិត្តអគតិរបស់ខ្លួនឯងបាន ហើយងាកមកពង្រឹងថែទាំជំនាញនិងផ្នត់គំនិតរបស់ខ្លួនវិញ។

២ ជជែកជាមួយមនុស្សដែលយើងកោតសរសើរ
មនុស្សខ្លះមិនកោតសរសើរគេថែមទាំងច្រណែនហើយរុករកកំហុសដើម្បីបង្ហាញចេញ។ គិតអំពីរបៀបដែលមេរៀនជីវិតរបស់ពួកគេអនុវត្តយើងបានប្រយោជន៍ គិតអំពីកំហុសគេ យើងខាតពេលព្រោះអត់ជួយអីដល់យើងទេ ក៏មិនបានបន្ថែមពិន្ទុអ្វីដល់ជីវិតយើងទាំងអស់។ រៀនទទួលស្គាល់អ្នកដទៃជជែកជាមួយពួកគេ ហើយរៀនអំពីគុណសម្បត្តិរបស់ពួកគេប្រសិនយើងចង់បានលទ្ធផលដូចពួកគេ។
៣ បង្វឹកផ្នត់គំនិតក្លៀវក្លា
នេះជាការពិតសម្រាប់ទាំងចិត្តនិងរាងកាយដែលនឹងទទួលផលពីគំនិតរស់រវើកក្លៀវក្លា។ កុំឈប់រៀន។ អាថ៌កំបាំងនៃការរស់នៅល្អគឺតាមរយៈភាពបត់បែននៃការគិតសុទិដ្ឋិនិយមនិងប្រើយូហ្គាជាមធ្យោបាយដ៏ល្អដើម្បីពង្រឹងថាមពលទាំងចិត្តនិងរាងកាយ។ ឈប់ចំណាយពេលជជែកវែកញែកថា តើរឿងដែលឃើញទាំងនោះអ្វីពិតឬអត់។ ស្រមៃចុះថា ជាការកុហកទាំងអស់ ហើយជ្រើសរើសការកុហកដែលនឹងធ្វើឲ្យយើងរៀនបាន។ ឲ្យតែដឹងថាអ្វីដែលយើងកំពុងធ្វើគឺត្រឹមត្រូវប្រាកដ មិនថាយើងចង់ធ្វើវាឬបោះបង់ ព្រោះវាលំបាកពេក នោះហើយជាពេលវេលាដែលត្រូវចំណាយគិតថាគួរត្រូវតស៊ូឬបោះបង់?ហេតុអ្វី? នៅក្នុងជីវិតវិធីល្អបំផុតនិងតែមួយគត់ដើម្បីសម្រេចក្ដីសុបិនគឺតាមរយៈការធ្វើសកម្មភាព។ ការរៀបចំផែនការនិងនិយាយអួតអាងរំពង ជាការខ្ជះខ្ជាយពេលវេលាប្រសិនបើមិនបានចាត់វិធានការធ្វើ៕
ប្រែសម្រួល៖ស្រស់់
ប្រភព Lifelessness
ចុចអាន៖ធ្លាប់បានត្រឹមគិត ហើយមិនដែលក្រោកមកធ្វើសកម្មភាព? មានវិធីផ្លាស់ប្ដូរ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


