ជីវិតកម្សាន្ដ
អ្នកគាំទ្រនាំគ្នា អុជទៀន កាន់ទុក្ខវិញាណក្ខន Liam នៅមុខសណ្ធាគារកន្លែងកើតហេតុ
កាលពីព្រឹកមិញ ដំណឹងមរណភាពរបស់ Liam Payne ដែលជាសមាជិកក្រុម One Direction បានធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយមូលហេតុនៃការស្លាប់ ត្រូវបានគេស៊ើបដឹងថា តារាចម្រៀងប្រុសរូបនេះ បានហក់ចុះពីយ៉របន្ទប់សណ្ធាគារ ជាន់ទី៣ ស្លាប់ដោយខ្លួនឯង។

មិនតែប៉ុណ្ណោះ ប៉ូលីសបានចូលឆែកបន្ទប់ Liam ឃើញពពេញទៅដោយ ថ្នាំញៀន ដែលទើបតែមានការប្រើប្រាស់ហើយថ្មីៗ និង សភាពបន្ទប់រញ៉េរញ៉ៃ ដោយមានសម្ភារៈមួយចំនួនត្រូវបានបំផ្លាញផងដែរ។ យ៉ាងណាមិញ Liam ត្រូវបានគេដឹងថា ស្នាក់នៅជាមួយមិត្តស្រី នៅសណ្ធាគារមួយកន្លែងនៃប្រទេស Argentina ហើយពួកគេគ្រោងនឹងត្រឡប់ទៅ Florida វិញ តែជាអកុសល ក៏ត្រូវបានអស់ជីវិតមុនទៅហើយ។

ចំណែកឯ អ្នកគាំទ្រវិញ បានបង្ហាញនូវសេចក្ដីសោកសៅជាខ្លាំង មានក្រុមអ្នកគាំទ្រដែលរស់នៅប្រទេស Argentina ក៏បាននាំគ្នាទៅកន្លែងកើតហេតុ នៅមុខសណ្ធាគារ ពួកគេបាននាំគ្នា ទៅអុជទៀន ដាក់ផ្កាស្រស់ ដើម្បីបង្ហាញពីការកាន់ទុក្ខ បួងសួងសូមឲ្យវិញាណក្ខនរបស់ Liam បានទៅកាន់សុគតិភព៕






-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


