ជីវិតកម្សាន្ដ
ជិត៣ខែ ទើបរកឃើញមូលហេតុពិតនៃការស្លាប់ Liam Payne អតីតក្រុម One Direction
សារព័ត៌មានបរទេសបានបញ្ជាក់អំពីមូលហេតុនៃការស្លាប់របស់តារាចម្រៀង Liam Payne អតីតសមាជិកក្រុម One Direction ដោយប៉ូលិសបានរកឃើញថ្នាំញៀន គ្រឿងស្រវឹង ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តក្នុងខ្លួន ការធ្វើកោសល្យវិច័យបានបង្ហាញថា មូលហេតុគឺមានរបួសច្រើនកន្លែងពេញខ្លួន។
តារាចម្រៀងវ័យ ៣១ឆ្នាំ ត្រូវបានគេប្រទះឃើញស្លាប់ បន្ទាប់ពីឧបទ្ទវហេតុធ្លាក់ពីលើយ៉រជាន់ទី ៣ នៅសណ្ឋាគារមួយក្នុងទីក្រុង Buenos Aires អាហ្សង់ទីន ថ្ងៃទី ១៦ ខែតុលា ឆ្នាំ ២០២៤។ យ៉ាងណា នៅថ្ងៃទី០៨ ខែមករា ឆ្នាំ ២០២៥ គេហទំព័របរទេស Unilad បានរាយការណ៍អំពីលទ្ធផលនៃការធ្វើកោសល្យវិច័យរបស់ Liam Payne ដែលត្រូវបានបង្ហាញនៅក្នុងតុលាការក្នុងចក្រភពអង់គ្លេស។ មូលហេតុនៃការស្លាប់គឺបណ្ដាលមកពី Polytrauma ឬ របួសជាច្រើនពាសពេញរាងកាយ។
លើសពីនេះ លទ្ធផលតេស្តជាតិពុលក៏បានរកឃើញថារាងកាយសពមានជាតិផ្ទុកអាល់កុល, កូកាអ៊ីន និង ថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តយ៉ាងច្រើនលើសលប់។
សេចក្តីថ្លែងការណ៍របស់មន្ត្រីអាហ្សង់ទីនបាននិយាយថា លទ្ធផលនៃការសិក្សា toxicological វាបង្ហាញថានៅក្នុងពេលវេលាមុនពេលស្លាប់ ហើយយ៉ាងហោចណាស់ក្នុងរយៈពេល ៧២ ម៉ោងចុងក្រោយ Payne បានផឹកស្រា ប្រើកូកាអ៊ីន និងលេបថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្តច្រើនតាមវេជ្ជបញ្ជា។
បន្ទាប់ពី Liam Payne បានធ្លាក់ស្លាប់ភ្លាមៗ យោងតាមការិយាល័យឧក្រិដ្ឋកម្ម និងព្រហ្មទណ្ឌជាតិរបស់ប្រទេសអាហ្សង់ទីន បានឲ្យដឹងដែរថា មនុស្ស ៥ នាក់ត្រូវចោទប្រកាន់ពាក់ព័ន្ធនឹងឧប្បត្តិហេតុនេះ។ វាត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មុនថា អ្នកគ្រប់គ្រងសណ្ឋាគារ អ្នកទទួលភ្ញៀវ និងមិត្តភក្តិរបស់តារាចម្រៀង រងការប្រកាន់ពីបទមនុស្សឃាតដោយអចេតនា អ្នកទាំងបីមានឈ្មោះថា Gilda Martin អ្នកទទួលភ្ញៀវ Esteban Grassi និងមិត្តរបស់ Payne គឺលោក Roger Nores ។ ចំណែកពីរនាក់ទៀត ជាបុគ្គលិកសណ្ឋាគារ Ezequiel Pereyra និងអ្នករត់តុ Braian Paiz ត្រូវបានចោទប្រកាន់ពីបទចែកចាយកូកាអ៊ីន៕


អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Zendaya និង Tom អាចភ្ជាប់ពាក្យហើយ ក្រោយឃើញចិញ្ចៀនពេជ្រដ៏ធំសម្បើមលើដៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១៩ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


