ជីវិតកម្សាន្ដ
Selena ឲ្យលុយអ្នកសុំទាន២០ដុល្លារ តែត្រូវគេរិះគន់ថាគំរិះ ខណៈខ្លួនជាមហាសេដ្ឋី
អ្នកលេងអ៊ីនធឺណិតជាច្រើនបានជជែកដេញដោលគ្នាយ៉ាងខ្លាំង អំពីតារាស្រី Selena Gomez ដែលឲ្យលុយចំនួន២០ដុល្លារដល់បុរសអនាថាម្នាក់ ខណៈដែលសកម្មភាពរបស់នាងត្រូវគេរិះគន់ថាគំរិះពេក ខ្លះទៀតថានាងមិនសមទទួលការថ្កោលទោសចំពោះការធ្វើការងារសប្បុរសធម៌របស់ខ្លួនទេ។
មែនទែនទៅរឿងរ៉ាវមួយនេះបានកើតឡើងកាលពីថ្ងៃទី១៣ខែតុលាមកម៉្លេះ ក្នុងពេលដែល Selena ត្រូវបានគេឃើញចាកចេញពីភោជនីយដ្ឋានប្រណីត Nobu Fifty Seven ក្នុងទីក្រុង New York សហរដ្ឋអាមេរិក។ រូបរាងរបស់តារាសម្តែងកើតក្នុងឆ្នាំ ១៩៩២ បានទាក់ទាញចំណាប់អារម្មណ៍របស់អ្នកនៅជុំវិញខ្លួន។ នាងបង្ហាញសកម្មភាពរួសរាយរាក់ទាក់ដោយបានថតរូប និងចុះហត្ថលេខាឲ្យអ្នកគាំទ្រ បន្ទាប់មកនាងបានឲ្យលុយចំនួន២០ដុល្លារដល់អ្នកសុំទាន ហើយនិយាយថា «តោះញ៉ាំអាហារឆ្ងាញ់ៗ» ។
ទោះបីជាយ៉ាងណា អ្វីដែល Selena មិនបានរំពឹងទុក នោះគឺសកម្មភាពដែលហាក់ដូចជាធម្មតា តែបែរជាបង្កភាពចម្រូងចម្រាសនៅលើបណ្ដាញសង្គមទៅវិញ។ ទស្សនិកជនមួយផ្នែកបានរិះគន់អតីតតារា Disney ថា មានចរិតរិះពេក ដោយគ្រាន់តែផ្តល់ប្រាក់តិចតួចដល់ជនអនាថា ខណៈដែលនាងពេលនេះមានទ្រព្យសម្បត្តិសរុបជាងរាប់ពាន់លានដុល្លារទៅហើយ។
ក្រុមអ្នកលេងអ៊ីនធឺណិតទាំងនោះបានបញ្ចេញមតិថា «នាងគួរឲ្យគាត់យ៉ាងតិច៥០ដុល្លារ ២០ដុល្លារគឺគ្មានអ្វីនៅញូវយ៉កសព្វថ្ងៃនេះទេ អ្នកមិនអាចទិញបារីមួយកញ្ចប់ និងស្រាបៀរមួយដបជាមួយលុយនោះបានទេ, សម្រាប់នាង លុយនោះដូចជាកាក់ដែលបែងចែកជា១០០ ផ្នែក។ ប្រសិនបើនាងផ្តល់ឲ្យវបុរសនោះមួយលានដុល្លារ ចំនួននេះគឺត្រឹមតែ១% នៃទ្រព្យសម្បត្តិសរុបរបស់នាងប៉ុណ្ណោះ។ Selena អាចមានលទ្ធភាពប្រើក្រដាសប្រាក់ ២០ ដុល្លារជំនួសក្រដាសបង្គន់ពេញមួយជីវិត ហើយ២០ដុល្លារគឺដូចជាកាហ្វេមួយពែងនៅញូវយ៉ក។
យ៉ាងណាមិញ មានមនុស្សជាច្រើនបានចេញមុខការពារអតីតគូស្នេហ៍របស់ Justin Bieber។ ពួកគេបានប្រកែកថា Selena មានកាយវិការដ៏ស្រស់ស្អាត ហើយមិនសមនឹងរងការវាយប្រហារពីសំណាក់សាធារណជនឡើយ។ សម្រាប់អ្នកមិនទាន់បានអាន នាងបានសុំអង្គរក្សរបស់នាង ២០ដុល្លារ ដោយសារតែនាងគ្មានលុយជាប់ខ្លួន បើនាងមាននឹងឲ្យច្រើនជាងនេះ។ មុននឹងសរសេរ comment សួរខ្លួនឯងថា តើអ្នកឲ្យលុយប៉ុន្មានទៅមនុស្សអនាថានោះ? នោះជាទង្វើនៃចិត្តល្អ ហេតុអ្វីបានជានាងរិះគន់?
នៅថ្ងៃទី ០៦ ខែកញ្ញា Bloomberg បានរាយការណ៍ថា Rare Beauty ដែលបង្កើតឡើងដោយ Selena ក្នុងខែកញ្ញាឆ្នាំ ២០២០ មានទ្រព្យសម្បត្តិសរុបជាង ១.៣ ពាន់លានដុល្លារ ដោយដាក់តារាចម្រៀងរូបនេះនៅក្នុងបញ្ជីមហាសេដ្ឋីពិភពលោក។ វាត្រូវបានគេបង្ហាញថា Rare Beauty មានប្រហែល ៨១% នៃប្រាក់ចំណូលរបស់ Selena ។ លើសពីនេះ នាងក៏មានទ្រព្យសម្បត្តិ ៦.៩% បានមកពីការផ្សាយពាណិជ្ជកម្ម និង ៤.៨% បានមកពីសកម្មភាពទេសចរណ៍៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖Kanye ទុក Bianca ត្រឹមជាទាសករផ្លូវភេទ ខណៈស្វាមីក៏មានទ្រព្យសម្បត្តិលើសនាង៤០០ដងឯណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


