ព័ត៌មានជាតិ
អភិបាលខណ្ឌច្បារអំពៅប្រកាសតែងតាំងលោកស្រី ជួប ស៊ីយ៉ន ជាចៅសង្កាត់ព្រែកប្រា
លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ព្រែកប្រា ដោយតែងតាំងលោកស្រី ជួប ស៉ីយ៉ន ជាចៅសង្កាត់ថ្មី ជំនួសលោក ងិន ធីរ៉ូ អតីតចៅសង្កាត់ដែលបានទទួលមរណភាពដោយជរាពាធ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពី លោក-លោកស្រីជាចៅសង្កាត់ទាំង៨ ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រមាណជិតបីរយនាក់ និងមន្ត្រីជាច្រើនរូបទៀត ។
នៅក្នុងពិធីប្រកាសផ្លាស់ប្តូរ និងទទួលស្គាល់សមាសភាពប្រធានក្រុមប្រឹក្សាសង្កាត់ និងជាចៅសង្កាត់ព្រែកប្រា នេះដែរ លោក ចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ បានណែនាំឲ្យលោកស្រី ជួប ស៉ីយ៉ុន ដែលជាចៅសង្កាត់ទើបឡើងថ្មីមានចំណុចសំខាន់ៗ ដែលត្រូវអនុវត្តនៅមានចំណុចជាច្រើនទៀតដែលត្រូវរួមគ្នាអនុវត្តនៅក្នុងមូលដ្ឋានសង្កាត់អោយយបានល្អប្រសើរថែមទៀតរួមមាន៖

ទី១-ពង្រឹងនូវការអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាព ជាពិសេសលើការងារផ្តល់សេវាសាធារណៈ ធ្វើឱ្យបាន ធ្វើឱ្យលឿន និងមានតម្លាភាព និងវិធានការបង្ការទប់ស្កាត់ល្បែងស៉ីសងគ្រប់ប្រភេទ. សកម្មក្មេងទំនើង គ្រឿងញៀន ។ល។
ទី២-ត្រូវខិតខំដោះស្រាយឲ្យបានជាអតិបរមានូវរាល់សំណូមពររបស់ប្រជាពលរដ្ឋ ធ្វើយ៉ាងណាសម្របសម្រួល ទំនាស់ពីធំអោយទៅជាតូច និងពីតូចអោយទៅជាអត់មានទំនាស់។ រាល់សំណូមពររបស់ប្រជាពលរដ្ឋ លោកមានសំណូមពរច្រើន ដូចជា បញ្ហាផ្លូវ លូ ភ្លើងបំភ្លឺផ្លូ ត្រូវព្យាយាមឆ្លើយតបដោះស្រាយ ជាមួយពួកគាត់ហើយត្រូវឆ្លើយតាមលទ្ធភាពដែលយើងអាចដោះស្រាយបានកុំឆ្លើយឲ្យរួចខ្លួន។ យើងត្រូវធ្វើយ៉ាងណាដោះស្រាយតាមលទ្ធភាពរបស់ថ្នាក់សង្កាត់ បើសង្កាត់មានលទ្ធភាពអាចដោះស្រាយបាន ដោះស្រាយទៅ តែប្រសិនបើបោះស្រាយមិនបានសូមបញ្ជូនសំណើទៅដោះស្រាយបន្តនៅថ្នាក់ខណ្ឌ។

ទី៣-ត្រូវ ពិនិត្យមើលសំណង់នានានៅតាម ព្រែក ប្រឡាយ អោយឲ្យបានម៉ត់ចត់បំផុត ហើយទប់ស្កាត់អោយបាន ចំពោះសំណង់ដែលសង់រំលោភយកដីចំណីផ្លូវ ចំណីព្រែក ដីចំណីបឹង។ ដោយសារតែកន្លងមកមានប្រជាពលរដ្ឋមួយចំនួនធ្វើសំណង់នៅលើដីប្រឡាយ ដីព្រែក ហើយពេលអាជ្ញាធរចុះទៅអោយរុះរើបែរជាតវ៉ាទាមទារប្រាក់សំណងគោលនយោបាយ។

ទី៤-សូមពង្រឹង យន្តការច្រកចេញចូលតែមួយអោយបានល្អប្រសើរថែមទៀត ត្រូវអនុវត្ត តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ត្រូវធ្វើឲ្យបានធ្វើឲ្យលឿន និងមានតម្លាភាពជូនប្រជាពលរដ្ឋ ទាំងសេវាសំណូមពរ និងសេវាតម្រូវការ និយាយរួមត្រូមរួមគ្នាបំរើសេវ៉ារដ្ឋបាលសាធារណៈគ្រប់ផ្នែកជូនប្រជាពលរដ្ឋអោយបានល្អប្រសើថែមទៀត៕ឮ
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


