សេដ្ឋកិច្ច
អគ្គទេសាភិបាលធនាគារជាតិ ទទូចឱ្យប្រុងប្រយ័ត្នហានិភ័យប្រាក់កម្ចីក្រៅផ្លូវការ
លោកស្រី ជា សិរី អគ្គទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានទទូចប្រាប់ប្រជាពលរដ្ឋជាថ្មីឱ្យមានការប្រុងប្រយ័ត្នចំពោះបញ្ហាប្រាក់កម្ចីក្រៅផ្លូវការ តាមហ្វេសប៊ុក តិកតុក និងតេលេក្រាមជាដើម ដែលគ្មានទីតាំងច្បាស់លាស់។

លោកស្រី ជា សិរី៖ «ខ្ញុំឃើញមានវីដេអូមួយនៅក្នុងតិកតុក គេឱ្យខ្ចី ៣០០ ដុល្លារ ហើយ អ្នកខ្ចីសួទៅ គេថា មួយថ្ងៃត្រូវបង់ឱ្យគេ ៤០ ដុល្លារ ហើយ ៤០ ហ្នឹងតែការប្រាក់ទេ ចង់រួចខ្លួនទាល់តែមានលុយ ៣០០ ហ្នឹងយកមកបង់ឱ្យគេផ្ដាច់ បើអត់សងគេមានវិធានការ អំពើហិង្សាដល់ផ្ទះ អញ្ចឹងសូមឱ្យប្រជាជនយើងប្រយ័ត្នកន្លែងហ្នឹង»។
លោកស្រី ជា សិរី បានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋត្រូវការកម្ចី សូមឱ្យខ្ចីនៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជា ខណៈធនាគារជាតិបានបង្ហោះបញ្ជីឈ្មោះគ្រឹះស្ថានដែលមានអាជ្ញាបណ្ណ និងតម្រូវឱ្យរាល់សាខាផ្ដល់ប្រាក់កម្ចីត្រូវដាក់បង្ហាញអាជ្ញាបណ្ណរបស់ខ្លួន។

លោកស្រី ជា សិរី បញ្ជាក់ថា ស្ថានប័នដែលផ្ដល់កម្ចីស្របច្បាប់ មិនទទួលយកអត្តសញ្ញាណប័ណ្ណ បណ្ណក្រីក្រ សំបុត្រកំណើត និងសៀវភៅគ្រួសារ ធ្វើជាវត្ថុបញ្ចាំនោះទេ ខណៈធនាគារជាតិក៏បានហាមដាច់ខាត៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


