សន្តិសុខសង្គម
នគរបាលស្រុកសង្កែ ចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ក្នុងភូមិសាស្រ្ត
ស្បៃមង និងណរ៉ាវ រាប់ពាន់ម៉ែត្រ ដែលជាបទល្មើសនេសាទខុសច្បាប់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងជំនាញ ចុះបង្ក្រាបជាបន្តបន្ទាប់ បើទោះបីជាបទល្មើសនៅតែកើតមានឡើងក៏ដោយ។

កិច្ចប្រតិបត្តិការដោយកម្លាំងចម្រុះ មានកម្លាំងជលផល កម្លាំងនគរបាល និងកម្លាំងសហគមន៍ បានធ្វើឡើងកាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់លោក គ្រឿន រដ្ឋា អភិបាលរងស្រុក តំណាងលោក នាង ច័ន្ទថារ៉ា អភិបាលនៃគណ:អភិបាលស្រុកសង្កែ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកសង្កែ និងលោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បាននាំកម្លាំងចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅក្នុងភូមិសាស្ត្រឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ននៅលើផ្ទៃទឹកបឹងទន្លេសាប បទល្មើសនេសាទនៅតែកើតមានឡើងជាបន្តបន្ទាប់ បើទោះបីជាកម្លាំងជំនាញ កម្លាំងសហគមន៍ និងសមត្ថកិច្ចរួមគ្នាធ្វើការបង្ក្រាបយ៉ាងណាក៏ដោយក៏បទល្មើសនៅតែបន្តកើតមាន។

ជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការកម្លាំងចម្រុះបានធ្វើការកំទេច ឡុកសរុបចំនួន ១៤កន្លែង ស្បៃមង ណរ៉ាវ សរុបប្រវែង ១.៥០០ ម៉ែត្រ បង្គោលសរុប៦៥០ដើម និងលែងកូនត្រីចំរុះសរុបចំនួន១៥គីឡូក្រាម។ ក្នុងកិច្ចប្រតិបត្តិការនេះដែរ គឺបានប្រើប្រាស់កម្លាំងសរុប ២៨នាក់ ទូកស្មាច់ចំនួន ៨គ្រឿង។ ក្រុមការងារសម្រេចកាប់បំផ្លាញ និងដុតចោល វត្ថុតាងបទល្មើសទាំងអស់នៅនឹងកន្លែង៕
អត្ថប៖ សោ និយមរ័ត្ន



-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


