សន្តិសុខសង្គម
ចិញ្ចើមមហាវិថីព្រះសីហនុ សម្រេចគម្រោងផ្លាស់ប្តូរការ៉ូឡាថ្មីបានជាង៥០០ម៉ែត្រ
សោភណ្ឌភាពដងផ្លូវបណ្តោយមហាវិថីព្រះសីហនុ នឹងមានសភាពស្រស់ស្អាតប្រសើរជាមុន ក្រោយអាជ្ញាធរយកចិត្តទុកដាក់លើការផ្លាស់ប្តូរការ៉ូឡាថ្មីឡើងវិញ។

សូមបញ្ជាក់ថា បណ្ដោយមហាវិថីព្រះសីហនុ ចាប់ពីចំណុចស្តុប ៤២ជាន់ ទៅដល់ស្តុបអាងទឹក មានប្រវែង១៨០០ម៉ែត្រ ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មន្ត្រីជំនាញកំពុងធ្វើការជួលជុលផ្លាស់ប្តូរការ៉ូឡាថ្មី ដើម្បីបន្ថែមសោភណ្ឌភាពតាមដងផ្លូវ។
លោក សុខ សម្បត្តិ អភិបាលខណ្ឌបឹងកេងកង បានប្រាប់អោយដឹងថា ដោយឃើញការ៉ូឡាចាស់នៅតាមបណ្តោយមហាវិថីព្រះសីហនុ ចំណុចស្តុប ៤២ជាន់ រហូតទៅដល់ស្តុបអាងទឹក មានការខូចខាតស្ទើរទាំងស្រុងទៅហើយ រួមជាមួយនឹងពលរដ្ឋមួយចំនួនមិនបានយល់ដឹងអំពីសោភណ្ឌភាពដងផ្លូវផង ទើបរដ្ឋបាលខណ្ឌបឹងកេងកង អោយមន្រ្តីជំនាញពាក់ព័ន្ធលើរឿងនេះ ចុះមកត្រួតពិនិត្យជួសជុលឡើងវិញ និងអប់រំណែនាំអោយពលរដ្ឋយល់ដឹងអំពីសម្រស់តាមដងផ្លូវ ដើម្បីអោយមានភាពល្អប្រសើរជាងមុនផងដែរ។

លោកអភិបាលបន្តថា ចំពោះការផ្លាស់ប្តូរនេះ គឺមានប្រវែង១៨០០ម៉ែត្រ ដែលគិតត្រឹមថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤នេះ សម្រេចជាង៥០០ម៉ែត្រ ស្មើនឹង ២៥ភាគរយ នៃគម្រោងផ្លាស់ប្តូរការ៉ូឡាថ្មីនេះ។
ជាមួយគ្នានេះ រដ្ឋបាលខណ្ឌបឹងកេងកង សំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយថែរក្សាអនាម័យ ទុកដាក់សំរាមអោយមានរបៀប និងជួយយោគយល់ចំពោះការដ្ឋាននៃគម្រោងបានអនុវត្តន៍នាពេលនេះ៕
អត្ថបទ៖ រដ្ឋា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


