ជីវិតកម្សាន្ដ
មុននេះបន្តិច ផលិតករនៅហង្សមាស ប្រកាសឆ្លងកូវីដ
ផលិតករ និងអ្នកដឹកនាំម្នាក់របស់ផលិតកម្មហង្សមាសលោក Eco Vak Song ដែលមានអាការៈដូចជា ឈឺក្បាល ឈឺក ក្ដៅខ្លួន និងក្អក កាលពី២ថ្ងៃមុន នៅល្ងាចមិញនេះប្រកាសថា ខ្លួនលោកតេស្តវិជ្ជមានកូវីដ-១៩។

ផ្អែកតាមសារលើបណ្ដាញសង្គមហ្វេសប៊ុករបស់សាមីខ្លួន បានឱ្យដឹងថា ពេលនេះលទ្ធផលសម្រាប់ការធ្វើតេស្តលើកទី១ លោកបានរកឃើញឆ្លងវីរុសកូវីដ។ ខ្លឹមសារដើមសរសេរថា “ជំរាបសួរ ពុកម៉ែបងប្អូន ជាថ្មីម្តងទៀតខ្ញុំបាទបានធ្វើតេស្តរកមេរោគ COVID-19 លទ្ធផលចេញមកគឺ វិជ្ជមាន (Positive) អរគុណសម្រាប់ការសួរសុខទុក្ខ!”។

ទោះយ៉ាងមិញ ផលិតកររូបនេះ ប្រាប់ថា ស្ថានភាពជំងឺរបស់លោកនានៅធម្មតានៅឡើយ ហើយក្រុមគ្រូពេទ្យជំនាញកំពុងព្យាបាលនិងតាមដាន។ ស្របពេលគ្នាដែរលោកបានឆ្លៀតថ្លែងអរគុណដល់គ្រប់គ្នាជុំវិញខ្លួនដែលផ្ដល់ជាកម្លាំងចិត្តដល់លោក។

អ្នកដឹកនាំរូបនេះ ក៏បានអំពាវនាវដល់មហាជន សូមចូលរួមការពារ ពាក់ម៉ាស លាងដៃ រក្សាគម្លាតឱ្យបានត្រឹមត្រូវតាមក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាស៕

អត្ថបទ៖ សន្យា

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ