ព័ត៌មានជាតិ
ខេត្តតាកែវ នឹងរៀបចំពិធីបុណ្យអុំទូកចាប់ពីថ្ងៃស្អែកនេះនៅបឹងតាកែវ
ដើម្បីចូលរួមអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ នាពេលខាងមុខនេះ រដ្ឋបាលខេត្តតាកែវ បានរៀបចំពីធីនេះនៅថ្ងៃទី១ និងថ្ងៃទី២ ខែវិច្ឆិកា នៅទីតាំងបឹងតាកែវតែម្តង។ ក្រៅពីរៀបចំការប្រណាំងទូក ក្នុងឱកាសនោះដែរក៏មានការប្រគុំតន្ត្រី ការតាំងលក់ផលិតផលយ៉ាងសម្បូរបែប ទាំងសម្ភារប្រេីប្រាស់ និងម្ហូបអាហារជាច្រេីនមុខ។
តាមការបញ្ជាក់ពីគណៈកម្មការរៀបចំពិធីនៃរដ្ឋបាលខេត្តតាកែវឲ្យដឹងដែរថា សម្រាប់ទូកដែលត្រៀមចូលរួមប្រណាំង មានចំនួន ៣៩ទូក ក្នុងនោះទូក កិត្តិយសមាន២ទូក ទូកមកពីបណ្ដាស្រុក ក្រុងទាំង១០ ចំនួន២០ទូក និងតាមបណ្ដា មន្ទីរ អង្គភាពជុំវិញខេត្ត១៧ទូក ចូលរួមប្រឡងប្រណាំងផងដែរ ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុកនិងសំពះព្រះខែ៕
អត្ថបទ៖ វីរៈ





-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


