ព័ត៌មានជាតិ
ក្រសួងអប់រំប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅព្រឹកនេះ
ក្រសួងអប់រំយុវជន និងកីឡា ប្រកាសបើកបវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៤នេះនៅអនុវិទ្យាល័យចតុមុខ។

បើតាមលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានមានប្រសាសន៍ថា ពិធីបើកបវេសនកាល
សម្រាប់ឆ្នាំសិក្សាថ្មី២០២៤-២០២៥នេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជូន ណារ៉ុន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា ដោយមានការចូលរួមពីលោកគ្រូអ្នកគ្រូ សិស្សានុសិស្សយ៉ាងច្រើនកុះករ។
លោកស្រី ឃួន វិច្ឆិកា បានបន្តថា មុននឹងបើកបវេសនកាលឆ្នាំសិក្សាថ្មីនេះ ក្រសួងបានណែនាំឱ្យសាលារៀនរៀបចំចងបដា ពាក្យស្លោក អបអរសាទរថ្ងៃបើកបវេសនកាលឱ្យបានមុនថ្ងៃប្រារព្ធពិធី និងអញ្ជើញថ្នាក់ដឹកនាំ ឬមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលចូលរួមក្នុងថ្ងៃបើកបវេសនកាលជាផ្លូវការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ ក្រសួងក៏បានណែនាំឱ្យសាលារៀនរៀបចំជួសជុលអគារសិក្សា បន្ទប់រៀន តុកៅអី លើកកម្ពស់អនាម័យ និងបរិស្ថានសាលារៀន រៀបចំក្រុមបណ្តាញសាលារៀន ដើម្បីកសាង ឬធ្វើបច្ចុប្បន្នកម្មផែនទីខ្នងផ្ទះ
ផែនទីសិក្សា ប្រព័ន្ធ គ្រប់គ្រងរំហូរទិន្នន័យ និងព័ត៌មានកុមារចូលរៀន។

លោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់ថា សម្រាប់ឆ្នាំសិក្សា ២០២៤-២០២៥ នេះ ត្រូវចាប់ផ្តើមដំណើរការនៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ និងបញ្ចប់ ទៅវិញនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ តាមកាលបរិច្ឆេទដូចជាប្រារព្ធថ្ងៃបើកបវេសនកាល ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិស្សមកាលតូច ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥ និងមហាវិស្សមកាល ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានជាតិ៧ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


